• 2020-03-27 11:24:36
  • បាល់ទាត់

ខ្សែ​បម្រើ​ Ajax ម្នាក់​ភ្ញាក់​ដឹង​ខ្លួន​វិញ​ បន្ទាប់​ពី​សន្លប់​អស់​ជាង​ ៣​ឆ្នាំ

  • 2020-03-27 11:24:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​​បម្រើ​ក្លឹប​ Ajax កីឡាករ​ Abdelhak Nouri បាន​ភ្ញាក់​ដឹង​ស្មារតី​វិញ​ហើយ​នៅ​ពេល​ថ្មីៗនេះ​ បន្ទាប់​ពី​សន្លប់​អស់​​រយៈពេល​ជាង​ ៣ឆ្នាំ​ នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​ក្រុម​គ្រួសារ​កីឡាករ​រូប​នេះ​។

ខ្សែ​បម្រើ​វ័យ​ ២២​ឆ្នាំ​រូប​នេះ​ បាន​ភ្ញាក់​ដឹង​ស្មារតី​វិញ​នេះ​ ដោយ​អាច​ត្រឹម​ញាក់​ចិញ្ចើម​ទាំង​សង​ខាង​ប៉ុណ្ណោះ​តែ​មិន​ទាន់​អាច​​ដើរ​ និង​និយាយ​បាន​នៅ​ឡើយ​ទេ​។

កាល​ពី​ប្រកួត​មិត្តភាព​រវាង​ក្លឹប​ Ajax និង​ក្លឹប​ Werder Bremen នៅ​ថ្ងៃ​ទី​០៨​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ខ្សែ​បម្រើ​ Nouri ក៏​បាន​សន្លប់​បាត់​ស្មារតី​ដោយ​សារ​តែ​ ខួរ​ក្បាល​មាន​បញ្ហា​យ៉ាង​ធ្ងន់ធ្ងរ​ បន្ទាប់​ពី​មាន​ជំងឺ​គាំង​បេះ​ដូង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Abdelhak Nouri បាន​មក​លេង​ឲ្យ​ក្លឹប​ Ajax តាំង​ពី​ ២០១៥មក​ ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ មាន​អ្នក​គាំទ្រ​ជា​ច្រើន​តែង​បង្ហាញ​ពី​ការ​កោតសរសើរ​ និង​គោរព​នៅ​ទីលាន​ប្រកួត​ម្ដងៗ​៕

ខាង​ក្រោម​នេះ​វីដេអូ៖

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់