• 2020-03-23 03:36:29
  • បាល់ទាត់

អាយុ​៤៤​ឆ្នាំ​មែន តែ Beckham លេង​បាល់​ដោះអាវ​រាង​សង្ហារ​ជាង​កូន​ច្បង​ទៀត

  • 2020-03-23 03:36:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Beckham បាន​ត្រលប់​មក​កាន់​ទីលាន ដោយ​លេង​បាល់​ជាមួយ​ក្រុម​គ្រួសារ​និង​មិត្តភ័ក្ដិ​នៅ​ទីក្រុង​ Miami សហរដ្ឋអាមេរិក។

Brooklyn ដោះអាវ

វីរបុរស​របស់​អង់គ្លេស​បាន​ដោះអាវ​​លេង​ក្រោម​កម្ដៅ​ថ្ងៃ ខណៈ​ប្រពន្ធ​នាង Victoria ឈរ​មើល​ពី​ជ្រុង​​ម្ចាង។ Beckham បាន​ពាក់​អាវ​ក្រុម​របស់​ខ្លួន Inter Miami មុន​​​ពេល​វា​ចេញ​បង្ហាញ​ស្នាម​សាក់​​និង​រាង​ដ៏​សង្ហារ​របស់​ខ្លួន។

​​ក្នុង​ការ​លេង​នេះ​ក៏​មាន​ការ​ចូលរួម​​ពី​កូន​​ប្រុស​ទាំង​៣  Brooklyn (២១​ឆ្នាំ), Romeo (១៧​ឆ្នាំ) និង Cruz (១៥​ឆ្នាំ)។ ជា​ការ​ពិត​ត្បិត​ឈាន​ចូល​វ័យ​៤៤​ឆ្នាំ​មែន ប៉ុន្តែ​ Beckham នៅ​តែ​រក្សា​ភាព​​ស្រស់​សង្ហារ​ជាង​កូន​ច្បង​ Brooklyn ទៅ​ទៀត​គឺ​គ្មានដុះ​​ក្បាល​ពោះ ហើយ​ម៉ូដ​សនៅ​តែ​ឡូយ​ដដែល។

David Beckham សព្វថ្ងៃ​ជា​ម្ចាស់​ក្លឹប​បាល់ទាត់ Inter Miami ជាមួយ​ម្ចាស់​ភាគហ៊ុន​​៣នាក់​ផ្សេង​ទៀត ដែល​កំពុង​លេង​នៅ​លីគ​កំពូល​របស់​អាមេរិក MLS៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី