- 2020-03-16 00:58:26
- បាល់ទាត់
កីឡាករក្លឹប Valencia ៥នាក់រកឃើញមានវីរុសកូរ៉ូណា
- 2020-03-16 00:58:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករក្លឹប Valencia ៥នាក់រកឃើញមានវីរុសកូរ៉ូណា
ចន្លោះមិនឃើញ
កីឡាកររបស់ក្លឹប Valencia ៥នាក់ និងបុគ្គលិកផ្សេងទៀត ត្រូវបានពិនិត្យរកឃើញមានវិជ្ជមានវីរុសកូរ៉ួណា ប៉ុន្តែក្លឹបបានបញ្ជាក់ថា ពេលនេះសុខភាពរបស់ពួកគេមិនធ្ងន់ធ្ងរទេ។
ខ្សែការពាររបស់ Valencia និងជម្រើសជាតិអាហ្សង់ទីន Ezequiel Garay បានក្លាយជាកីឡាករនៅ La Liga ដំបូងដែលប្រកាសមានផ្ទុកវីរុសកូរ៉ូណាកាលពីយប់មិញ។ ប៉ុន្មាននៅប៉ុន្មានម៉ោងបន្ទាប់ កីឡាកររបស់ Valencia ៤នាក់ផ្សេងទៀតមានទាំង Eliaquim Mangala ដែរនោះ ត្រូវបានរកឃើញវីរុសដូចគ្នា។
អេស្ប៉ាញជាប្រទេសទីពីរក្នុងតំបន់អឺរ៉ុបដែលមានការរាតត្បាតខ្លាំងជាងគេ បន្ទាប់ពីអ៊ីតាលី ហើយគ្រោងប្រកាសបិទប្រទេសនៅថ្ងៃច័ន្ទនេះ។ លីគកំពូលរបសអេស្ប៉ាញ La Liga បានប្រកាសផ្អាកកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកីឡាកររបស់ Real Madrid ត្រូវបានដាក់ដោយឡែក៕