• 2020-03-12 04:02:09
  • បាល់ទាត់

Simeone សរសើរ Oblak ជា​ Messi អ្នក​ចាំ​ទី

  • 2020-03-12 04:02:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Diego Simeone បាន​ប្រៀបធៀប Jan Oblak ​ទៅ​នឹង Lionel Messi បន្ទាប់​ពី​អ្នក​ចាំ​ទី​រូប​នេះ​ជួយ Atletico Madrid ទម្លាក់​ក្រុម​ជើង​ឯក Champions League ចាស់ Lvierpool។

Oblak ​ត្រូវ​បាន​ជ្រើសរើស​ជា Man Of the Match បន្ទាប់​ពី​សង្គ្រោះ​បាល់​សំខាន់​ៗ​ជា​ច្រើន ក្នុង​ម៉ោង​បន្ថែមAtletico ឈ្នះ ៣-២ លើ​ហង្សក្រហម​នៅ Anfield។ Liverpool មាន​ឱកាស​ទាត់​​២៩​ជើង​ ចំ​គោលដៅ​១៤​ជើង​ តែ​ត្រូវ Oblak ជួយ​ជា​ច្រើន​លើក​ច្រើន​សារ។

ក្នុង​សន្និសីទកាសែត​លោក Simeone បាន​លើក​សរសើរ Oblak ថា៖ "ពួក​យើង​មាន​អ្នក​ចាំ​ទី​ម្នាក់ ដែល​ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក។ វា​ដូច​ជា​ Barcelona មាន​ Messi អញ្ចឹង។ Messi សម្រេច​ក្នុង​ការ​ប្រកួត​ជាមួយ​ការ​ប្រយុទ្ធ​របស់​គេ ខណៈ Oblak ដោះស្រាយ​ដោយ​ការ​សង្គ្រោះ"៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់