• 2020-03-05 07:16:40
  • បាល់ទាត់

Ronaldinho ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន ដោយ​សារប្រើ​​លិខិតឆ្លងដែន​ក្លែងក្លាយ

  • 2020-03-05 07:16:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​បាល់ទាត់​របស់​ប្រេស៊ីល Ronaldinho ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ឯ​ប្រទេស​ប៉ារ៉ាហ្គាយ ចោទ​ពី​បទ​ប្រើ លិខិតឆ្លងដែន​ក្លែងក្លាយ​ចូល​ទៅ​កាន់​ប្រទេស​ស្ថិត​នៅ​តំបន់​អាមេរិក​ខាង​ត្បូង។

បុរស​វ័យ​៣៩​ឆ្នាំ​ ដែល​ឈ្នះ​ពាន World Cup ជាមួយ​ប្រេស៊ីល​កាល​ពី​ឆ្នាំ​២០០២ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ឯ​សណ្ឋាគារ Resort Yacht & Golf Club Paraguayo ជាមួយ​បងប្អូន​ប្រុស​របស់​គេ Roberto កាល​ពី​យប់​មិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​មហាផ្ទៃ​របស់​ប៉ារ៉ាហ្គាយ។

លិខិតឆ្លងដែន​​បាន​រក​ឃើញ​នៅ​ឯ​សណ្ឋាគារ​ដែល​មាន​ឈ្មោះ Ronaldinho និង Roberto កាន់​សញ្ជាតិ​ប៉ារ៉ាហ្គាយ។ តាម​មន្ត្រី​ប៉ូលិស​​បាន​បញ្ចេញ​ឲ្យ​ដឹង Ronaldinho ទៅ​ប្រទេស​ប៉ារ៉ាហ្គាយ​គឺ​តាមរយៈ​ការ​អញ្ជើញ​ម្ចាស់​កាស៊ីណូ​ម្នាក់​​​​ឈ្មោះ​ថា Nelson Belotti។

Ronaldinho ត្រូវ​បាន​ដក​លិខិតឆ្លងដែន​​សញ្ជាតិ​ប្រេស៊ីល ព្រោះ​ខកខាន​មិន​បាន​បង់​ប្រាក់​ពិន័យ​ទាក់ទង​នឹង​ការ​ធ្វើ​ឲ្យ​ខូចខាត​បរិស្ថាន​កាល​ពី​ឆ្នាំ​២០១៨៕ ​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី