• 2020-02-26 03:38:34
  • បាល់ទាត់

UEFA ព្រមាន Euro 2020 នឹង​គ្រោះថ្នាក់​ ប្រសិន​បើ​វីរុស​កូរ៉ូណា​​បន្ត​រាលដាល

  • 2020-02-26 03:38:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធបាល់ទាត់​ទ្វីបអឺរ៉ុប UEFA បាន​ព្រមាន​ថា ការប្រកួត Euro 2020 អាច​នឹង​គ្រោះថ្នាក់ ប្រសិន​បើ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​​កាន់​តែ​អាក្រក់​នៅ​អឺរ៉ុប។

អ៊ីតាលី​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​៤​ប្រកួត​​គឺ​ជា​ប្រទេស​ដែល​មាន​ការ​ឆ្លង​អាក្រក់​បំផុត​ក្នុង​ទ្វីប​អឺរ៉ុប ដែល​មាន​ការ​ឆ្លង​ជាង​២៦០​ករណី។ មនុស្ស​ចំនួន​៧​នាក់​ ត្រូវ​បាន​សម្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ ជាមួយ​តំបន់​ភាគ​ខាង​ជើង​នៃ​តំបន់​ Lombardy និង Veneto រង​ផល​ប៉ះពាល់​អាក្រក់​បំផុត។

លោក Michele Uva ដែល​ជា​អនុប្រធាន UEFA បាន​និយាយ​ថា៖ "យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រង់ចាំ។ យើង​កំពុង​តាមដាន​ប្រទេស​នីមួយ​ៗ​ ហើយ​បាល់ទាត់​ត្រូវ​តែ​ធ្វើ​តាម​បទ​បញ្ជា​របស់​ប្រទេស​នីមួយ​ៗ។ ប្រសិន​បើ​ស្ថានភាព​នៅ​តែ​អាក្រក់ មាន​តែ​ត្រូវ​បិទ​ផ្នែក​ណា​ខ្លះ​ចោល"។

ទីក្រុង Rome របស់​អ៊ីតាលី​​ដែល​ត្រូវ​ទទួល​រៀបចំ​៣​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ និង​មួយ​ប្រកួត​ទៀត​វគ្គ​៨​ក្រុម​ចុងក្រោយ មិនទាន់​មាន​ការ​វាយប្រហារ​​ដោយ​សារ​វីរុស​កូរ៉ូណា​នៅ​ឡើយ​ទេ។ ​​Euro 2020 នឹង​ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​ត​ទៅ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី