- 2020-02-11 07:43:29
- បាល់ទាត់
កីឡាករ៥នាក់ឈ្នះពាន Ballon d'Or ទាំងនៅវ័យក្មេងបំផុត
- 2020-02-11 07:43:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ៥នាក់ឈ្នះពាន Ballon d'Or ទាំងនៅវ័យក្មេងបំផុត
ចន្លោះមិនឃើញ
ចាប់តាំងពីបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៥៦ ដោយទស្សនាវដ្ដីបារាំង France Football ពាន Ballon d'Or បានសាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរហូតក្លាយជាជយលាភីដែលកីឡាករនីមួយៗចង់ឈ្នះបំផុតក្នុងអាជីព។
នៅអំឡុង១០ឆ្នាំចុងក្រោយ Cristiano Ronaldo និង Lionel Messi បានបណ្ដាក់គ្នាគ្នាឥតដាច់ ដោយថ្មីៗបំផុត Messi វ័យ៣២ឆ្នាំ ទើបលើកពានទី៦ក្នុងអាជីពក្រោយយកឈ្នះពិន្ទុលើ Virgil van Dijk រីឯ Ronaldo វិញធ្លាប់ឈ្នះ៥ដង ច្រើនបំផុតទី២ក្នុងប្រវត្តិសាស្ត្រ។
យ៉ាងណាក៏មានដែរបេក្ខភាពឈ្នះដ៏មានឥទ្ធិពលខាងលើទាំងមានវ័យក្មេង។ ចង់ដឹងថាកីឡាកររូបណាខ្លះយើងទៅមើលនៅខាងក្រោម៖
#៥ Oleg Blokhin (ឈ្នះឆ្នាំ១៩៧៥ ក្នុងវ័យ២៣ឆ្នាំ, ១ខែ, ២៥ថ្ងៃ)
#៤ George Best (ឈ្នះឆ្នាំ១៩៦៨ ក្នុងវ័យ២២ឆ្នាំ, ៧ខែ, ២ថ្ងៃ)
#៣ Lionel Messi (ឈ្នះឆ្នាំ២០០៩ ក្នុងវ័យ២២ឆ្នាំ, ៥ខែ, ៧ថ្ងៃ)
#២ Michael Owen (ឈ្នះឆ្នាំ២០០១ ក្នុងវ័យ២២ឆ្នាំ, ៤ថ្ងៃ)
#១ Ronaldo Nazario (ឈ្នះឆ្នាំ១៩៩៧ ក្នុងវ័យ២១ឆ្នាំ, ៣ខែ, ៥ថ្ងៃ)