• 2020-02-10 04:02:00
  • បាល់ទាត់

Zidane ថា​គេ​ចង់​ឱ្យ​លោក និង Real មាន​បញ្ហា​ជាមួយ Gareth Bale

  • 2020-02-10 04:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ Gareth Bale ​មិន​សូវ​ជាប់​ជម្រើស​១១​នាក់ មិន​សូវ​បាន​លេង ហើយ​ថ្មីៗ​នេះ​​កីឡាករ​សញ្ជាតិ​វែល មិន​ត្រូវ​​លោក Zinedine Zidane ដាក់​ឱ្យ​លេង​ទល់​នឹង​ក្រុម Atletico Madrid រួម​ទាំង​ដំណឹង​ចេញ​ពី Real Madrid នាពេលកន្លង​ទៅ បាន​ធ្វើ​ឱ្យ​មានសំណួរ​ជាច្រើន​ ចោទ​សួរ​ទៅ​កាន់​​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង។

ក្នុង​សន្និសីទ​សារព័ត៌មាន​​កាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ក្រុម​របស់ខ្លួនយក​ឈ្នះ​ Osasuna ៤-១ លោក Zidane បាន​ឱ្យ​ថា Real Madrid និង​រូប​លោក​ គ្មាន​​បញ្ហា​​អ្វី​ជាមួយ Gareth Bale ឡើយ ហើយ​ព័ត៌មាន​មិន​ល្អ​ទាំង​នោះ ដោយសារ​ពួកគេ​ចង់​ឱ្យ​ក្លឹប​ស្ដេច​ស​និង​លោក មាន​បញ្ហា​ជាមួយ Bale តែ​ប៉ុណ្ណោះ។

"គាត់ (Bale) ​ជា​កីឡាករ​ល្អ​ម្នាក់។ បញ្ហា​នៅ​ត្រង់​ថា ពួកគេ​ចង់​ឱ្យ​យើង​មាន​បញ្ហា​ជាមួយ Gareth ប៉ុន្តែ​​យើងគ្មាន​បញ្ហា​អ្វី​ឡើយ​សូម្បី​តែ​មួយ​"។

អ្នកចាត់ការ​វ័យ​៤៧​ឆ្នាំ​បន្ត​ថា មាន​កីឡាករ​ច្រើន ដូច្នេះ​​លោក​​មិន​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​ឡើយ។ Bale ជា​កីឡាករ​ដ៏​សំខាន់​ម្នាក់ Real នៅតែត្រូវការ ហើយ​​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ នឹង​នៅ​តែ​​អាច​លេង​បាន​ធម្មតាដូច​កីឡាករ​ផ្សេង​ដែរ។

ការ​ប្រកួត​ Real Madrid ឈ្នះ Osasuna ៤-១ អតីត​ខ្សែប្រយុទ្ធ​កីឡាករ Southampton ត្រូវ​លោក Zidane ដាក់​ឱ្យ​លេង ៧១​នាទី ហើយ​ក៏​ត្រូវ​បាន​​អ្នកចាត់​ការ​ក្រុម​សញ្ជាតិ​បារាំង​រូបនេះ សរសើរ ល្អ​ទាំង​ការពារ និង​ប្រយុទ្ធ៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី