- 2020-02-05 09:08:00
- បាល់ទាត់
Di Maria និយាយរឿងពាក់លេខ៧ នៅ Man Utd លេខ ១១ នៅ PGS
- 2020-02-05 09:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Di Maria និយាយរឿងពាក់លេខ៧ នៅ Man Utd លេខ ១១ នៅ PGS
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Angel Di Maria ត្រូវបាន Manchester United ផ្ដល់លេខ៧ ពេលមកដល់ទឹកដី Old Trafford ក្នុងឆ្នាំ ២០១៤ ប៉ុន្តែកីឡាករអាហ្សង់ទីនសារភាពថា រូបគេចង់បានលេខផ្សេង មិនមែនលេខ៧ឡើយ។
Di Maria បន្ថែមថា៖"នៅ Real Madrid លេខ១១ គេយកបាត់ហើយ ដូច្នេះខ្ញុំយកលេខ២២ នៅ Manchester United គេឱ្យលេខ៧ឆ្នាំ ខ្ញុំអត់មានជម្រើស ខ្ញុំចង់បានលេខ១១"។
នៅ Manchester United លេខ៧ ជាលេខសម្រាប់កីឡាករល្អៗ ហើយកីឡាករពាក់លេខនេះពីមុនមានដូចជា Eric Cantona និង David Beckham ជាដើម។
កីឡាករវ័យ៣១ឆ្នាំ Di Maria បានចំណាយពេលមួយរដូវកាលនៅ Old Trafford មុនពេលផ្លាស់ទៅ Paris Saint-German ឆ្នាំ ២០១៥។ នៅទឹកដីបារាំង រូបគេបង្ហាញខ្លួន ២១០លើក រកបាន ៨០គ្រាប់ និងជួយក្លឹបលើកពាន Ligue 1 បីដង។
បើនិយាយពីលេខ ១១ នៅ PSG កីឡាកររូបនេះប្រាប់ថា មិនទាន់មានអ្នកយក រូបគេក៏យក ហើយណាមួយលេខនេះ ជាលេខដែលរូបគេស្រលាញ់ និងពាក់ញឹកញាប់កាលពីក្មេង។
Di Maria ថា៖" PSG សំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ។ ពួកគេស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅ អំឡុងពេលខ្ញុំពិបាកនៅក្លឹប Manchester។ ខ្ញុំមកទីនេះជាមួយមហិច្ឆតា និងការតាំងចិត្ត ដើម្បីជ័យជម្នះ។ បន្តិចម្ដងៗខ្ញុំឃើញថា ខ្ញុំអាចធ្វើបាន ដូច្នេះហើយខ្ញុំអាចជួយក្លឹបសម្រេចបាននូវរឿងល្អៗជាច្រើន។ ខ្ញុំតែងតែប្រឹងអស់ពីសមត្ថភាព ដើម្បីជួយក្លឹបឱ្យជោគជ័យ"៕