- 2020-02-05 01:00:00
- បាល់ទាត់
អាណិតណាស់! Dembele ទើបតែមកហាត់ ឥឡូវរបួសទៀត
- 2020-02-05 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណិតណាស់! Dembele ទើបតែមកហាត់ ឥឡូវរបួសទៀត
ចន្លោះមិនឃើញ
Ousmane Dembele ទើបតែមកហ្វឹកហាត់ជាលើកដំបូងជាមួយក្រុម កាលពីថ្ងៃច័ន្ទកន្លងទៅ បន្ទាប់ជាពីរបួសសរសៃពួរ ប៉ុន្តែពេលអំឡុងហ្វឹកហាត់ ស្រាប់តែកីឡាករសញ្ជាតិបារាំងរូបនេះ មានបញ្ហាសាច់ដុំជើងស្ដាំជាថ្មី។
ខ្សែប្រយុទ្ធ Dembele លេងបានតែ ៥ប្រកួតប៉ុណ្ណោះឱ្យ Barca ក្នុងរដូវកាល ២០១៩-២០២០ នេះ និងរកបាន១គ្រាប់។ បញ្ហារបួសបានធ្វើឱ្យរូបគេអវត្តមានយ៉ាងយូរពីទីលានវាលស្មៅ ហើយបានបង្កើតឱ្យមានសំណួរជាច្រើន សួរអំពីអនាគតរបស់តារាឆ្នើមរូបនេះជាមួយនឹងក្លឹប។
ជុំវិញបញ្ហានេះអ្នកចាត់ការថ្មីរបស់ Barca លោក Quique Setien បានឱ្យដឹងកាលពីសប្ដាហ៍មុនថា Dembele នឹងវិលត្រឡប់មកវិញ ហើយដូចជាការចុះកុងត្រាថ្មី ឱ្យក្លឹបអ្នកមានបុណ្យអ៊ីចឹង។ មិនតែប៉ុណ្ណោះ លោកថែមទាំងសរសើរចំពោះ ការលះបង់ និងភាពខ្លាំង ដែល Dembele បានបង្ហាញឱ្យលោកឃើញពេលហ្វឹកហាត់។
ក្រៅពី Dembele ខ្សែប្រយុទ្ធមុតស្រួច Luis Suarez ក៏របួសដូចគ្នា ពោលគឺត្រូវសម្រាកព្យាបាលរយៈពេលបួនខែ។
កីឡាករវ័យ ២២ឆ្នាំ បានអវត្តមានក្នុងជំនួប Barca ឈ្នះ Levante ២-១ កាលពីថ្ងៃអាទិត្យ ខណៈកីឡាករវ័យទើបរៈ ១៧ឆ្នាំ Ansu Fati បានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺ ដោយរកបាន២គ្រាប់ម្នាក់ឯង៕