- 2020-01-31 08:10:00
- បាល់ទាត់
Fernandes ថា Ronaldo ធ្វើឱ្យគេស្រលាញ់ Manchester United
- 2020-01-31 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fernandes ថា Ronaldo ធ្វើឱ្យគេស្រលាញ់ Manchester United
ចន្លោះមិនឃើញ
ក្រោយឈានជើងចូលទ្រនំថ្មី Manchester United ក្នុងតម្លៃខ្លួន ៦៨លានផោន កីឡាករ Bruno Fernandes បាននិយាយថា Cristano Ronaldo គឺជាអ្នកធ្វើឱ្យរូបគេស្រលាញ់ និងជាអ្នកគាំទ្រផ្គាប់មុខរបស់ក្លឹបអង់គ្លេសមួយនេះ។
ក្នុងបរិវេណហ្វឹកហាត់ United's AON កាលពីថ្ងៃព្រហស្បតិ៍ ខ្សែបម្រើកណ្ដាលរូបនេះបានឱ្យថា៖ "ក្ដីស្រលាញ់របស់ខ្ញុំចំពោះ Manchester United បានកើតឡើង ពេលដែលខ្ញុំមើល Cristiano Ronaldo លេង ហើយចាប់តាំងពីពេលនោះមក ខ្ញុំបានក្លាយជាអ្នកគាំទ្រផ្គាប់មុខរបស់ក្លឹបធំមួយនេះ"។
កីឡាករសញ្ជាតិព័រទុយហ្គាល់ មិននឹកស្មានទេថា ខ្លួនអាចលេងឱ្យក្រុមបិសាចក្រហមទេ ហើយកីឡាករដែលទើបផ្ទេរចេញពី Sporting Lisbon ក្ដៅៗនេះ ក៏បានសន្យាជាមួយអ្នកគាំទ្រ នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីជួយក្លឹបនៅ Old Trafford ឱ្យកាន់តែជោគជ័យ និងដណ្ដើមពានឱ្យបានច្រើនផងដែរ។
យ៉ាងណាខ្សែបម្រើកណ្ដាលវ័យ២៥ឆ្នាំ ក៏អរគុណដល់ក្លឹបចាស់ Sporting សម្រាប់រឿងគ្រប់យ៉ាង និងអរគុណដល់អ្នកចាត់ការក្រុមលោក Ole រួមទាំងអ្នកគ្រប់គ្នានៅ Manchester United ចំពោះការទុកចិត្តមកលើរូបគេ។
ថ្មីៗក្រុមរហស្សនាមបិសាចក្រហម ត្រូវចំណាយ ៤៧លានផោនលើខ្សែបម្រើវ័យរូបនេះ បូករួមនឹងលក្ខខណ្ឌផ្សេងៗបន្ថែមទៀត ធ្វើឲ្យតម្លៃខ្លួនអាចឈានដល់ ៦៧,៦ លានផោន៕