• 2020-01-31 03:40:00
  • បាល់ទាត់

ស្មាន​តែ Idol ពីណា​មក​ទាត់​បាល់ ការ​ពិត​ជំរើស​ជាតិ​បាល់​ទាត់​កូរ៉េ​សោះ

  • 2020-01-31 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​រូប​សម្បត្តិ​ដ៏​លេច​ធ្លោ​របស់​ខ្លួន កីឡាករ​បាល់​ទាត់​ជំរើស​ជាតិ​ម្នាក់​របស់​កូរ៉េ​ត្រូវ​បាន​ទស្សនិកជន និង​អ្នក​កាសែត​ចាប់​អារម្មណ៍​ជា​ពិសេស។

កាល​ពី​យប់​ថ្ងៃ​ទី​២៧ ខែ​មករា​មុន​នេះ ក្រុម​ជំរើស​ជាតិ​បាល់​ទាត់​កូរ៉េ បាន​ប៉ះគ្នា​ជាមួយ​​ក្រុម​មក​ពី​ប្រទេស​អារ៉ាប់​រួម ហើយ​លទ្ធផល​បញ្ចប់​នោះ គឺ​ក្រុម​កូរ៉េ​បាន​លើក​ពាន​សម្រាប់​បណ្ដា​ប្រទេស​អាស៊ី​ទាំង​ស្រុង។

ទន្ទឹម​នឹង ជយ​ជំនះ​ដ៏​ត្រចះត្រចង់​នេះ កីឡាករ​រូប​សង្ហាម្នាក់​ក៏​ទាក់ទាញ​ចំណាប់​មិន​ធម្មតា​ដែរ ដោយ​សារ​រូប​រាង​ដ៏​សង្ហាឥត​ខ្ចោះ​របស់​ខ្លួន។ កីឡាករ​ដែល​កំពុង​អង្រួន​បេះដូង​អ្នក​គាំទ្រ​នារី​ជា​ច្រើន​រូប​គឺ​គ្មានអ្នក​ណា​ក្រៅ​ពី​ប្រុស​ស្អាត Jeong Seung Won នៃ​ក្រុម​ជំរើស Daegu FC និ​ងមាន​ថ្ងៃ​កំណើតទី​២៧ ខែ០២ ឆ្នាំ​១៩៩៧។

ប្រុស​ស្អាត​កំពស់ ១.៨៥​ម ត្រូវ​បាន​ទស្សនិកជន​ប្រដូច​ថា​មាន​ទម្រង់​មុខ​ដូច តារា​ចម្រៀង Lucas នៃ​ក្រុមចម្រៀង NCT របស់​ផលិតកម្ម SM គ្រាន់​តែ​ប្រុស​ស្អាត​វ័យ​២៣​ឆ្នាំ​នេះ មាន​សាច់​ដុំ​ច្រើន​ជាង​ប៉ុណ្ណោះ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់