• 2020-01-15 02:54:58
  • បាល់ទាត់

ថៃ​ ឡើង​វគ្គ​៨​ក្រុម​ចុងក្រោយ AFC U23​ ក្រោយ​ស្មើ​គ្នា​ជាមួយ​អ៊ីរ៉ាក់

  • 2020-01-15 02:54:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ម្ចាស់​ផ្ទះ​ជម្រើស​ជាតិ​ថៃ​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​ពាន 2020 AFC U-23 Championship ហើយ​ បន្ទាប់​ពី​លេង​ស្មើ​គ្នា​ជាមួយ​ក្រុម​អ៊ីរ៉ាក់​កាល​ពី​ម្សិលមិញ។

ក្នុង​ការ​ប្រកួត​ថៃ​ជា​អ្នក​រក​គ្រាប់​បាន​មុន​ដែល​ជា​ការ​ទាត់​ប៉េណាល់ទី​របស់​កីឡាករ Jaronensak Wonggom នាទី​ទី​៦ មុន​ពេល Mohammed Nassif ជា​​អ្នក​តាម​ស្មើ​ឲ្យ​អ៊ីរ៉ាក់​នាទី​៤៩។ លទ្ធផល ១-១ បាន​បន្សល់​រហូត​ដល់​ចប់​ការ​ប្រកួត។

ការ​ប្រកួត​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ​ អូស្ត្រាលី​ក៏​លេង​ស្មើ​ជាមួយ​បារ៉ែន ១-១ ​ដូច​គ្នា។ ឆ្លង​កាត់​៣​ប្រកួត​ក្នុង​ពូល A ​អូស្ត្រាលី​ឈរ​កំពូល​តារាង​ដឹកដៃ​ថៃ​​ដែល​នៅ​លេខ​២​ឡើង​ទៅ​វគ្គ​បន្ត​៨​ក្រុម​ចុងក្រោយ។ ចំណែក​ឯ​អ៊ីរ៉ាក់​និង​បារ៉ែន​ ហាល​អាវ​ដូច​គ្នា​ ត្រលប់​ទៅ​ផ្ទះ​វិញ៕ ​

​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី