• 2019-12-20 08:58:36
  • បាល់ទាត់

កូន​សោ​៥​នាក់​របស់​ Flamengo ដែល​ Liverpool ត្រូវ​ប្រយ័ត្ន

  • 2019-12-20 08:58:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ​ត្រូវ​ប្រឈម​មុខ​ជាមួយ​ជើង​ឯក​ប្រេស៊ីល​ និង​ទ្វីប​អាមេរិក​ឡាទីន​ Flamengo ក្នុង​ការ​ប្រកួត​ FIFA Club World Cup នៅ​យប់​ថ្ងៃ​សៅរ៍​ស្អែក​នេះ។

មុន​​ឡើង​មក​ដល់​វគ្គ​នេះ​ក្រុម​របស់​លោក​ Jurgen Klopp បាន​យក​ឈ្នះ​ Monterrey ​ជើង​ឯក​ទ្វីប​អាមេរិក​ខាង​ជើង​ ២​ទល់​នឹង​១​ ខណៈ​​ Flamengo យក​ឈ្នះ​ Al-Hilal ជើង​ឯក​ទ្វីប​អាស៊ី​ ៣​ទល់​នឹង​១​។​ មុន​ជំនួប​ដណ្ដើម​ជើង​ឯក​ពិភព​លោក​នៅ​យប់​ស្អែក​យើង​ទៅ​មើល​កីឡាករ​សំខាន់​៥​រូប​របស់​ Flamengo ដែល​ Liverpool គួរ​ប្រុង​ប្រយ័ត្ន៖​

១. Diego Alves

វ័យ​៣៤​ឆ្នាំ​ ជា​អ្នក​ចាំ​ទី​មាន​បទ​ពិសោធន៍​ជោកជាំ​ ធ្លាប់​លេង​នៅ​ក្លឹប​ធំៗ របស់​អេស្ប៉ាញ​ដូចជា Almeria និង​ Valencia។​

២. Pablo Mari

វ័យ​២៦​ឆ្នាំ​ មាន​តួនាទី​លេង​ជា​ខ្សែ​ការពារ​មាន​សញ្ជាតិ​អេស្ប៉ាញ​ធ្លាប់​លេង​ឲ្យ​ក្លឹប​ Mallorca​ និង​ Manchester City។​

៣. Giorgian De Arrascaeta

វ័យ​២៥​ឆ្នាំ​ មាន​តួនាទី​លេង​ជា​ខ្សែ​បម្រើ​ ជា​សមាជិក​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ​ ធ្លាប់​ជួយ​ក្រុម​ឡើង​ដល់​វគ្គ៨​ក្រុម​ចុង​ក្រោយ​ World Cup។​​

៤. Bruno Henrique

វ័យ​២៨​ឆ្នាំ​ មាន​តួនាទី​លេង​ជា​ខ្សែ​ប្រយុទ្ធ​ ធ្លាប់​រួម​ចំណែក​ជួយ​ Wolfsburg ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ប៉ុន្តែ​ធ្លាក់​ក្រោម​ថ្វី​ដៃ​ Real Madrid។​

៥. Gabriel Barbosa

ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​២៣​ឆ្នាំ​គឺ​ជា​កូន​សោ​សំខាន់​បំផុត​របស់ Flamengo ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​គ្រប់​ពេល​ដល់​ Liverpool។​ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ត្រូវ​ Flamengo ខ្ចី​ជើង​ពី​ Inter Milan៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី