- 2019-12-18 07:41:33
- បាល់ទាត់
Club World Cup៖ Liverpool តតាំងជើងឯកអាមេរិកខាងជើងនៅយប់នេះ
- 2019-12-18 07:41:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Club World Cup៖ Liverpool តតាំងជើងឯកអាមេរិកខាងជើងនៅយប់នេះ
ចន្លោះមិនឃើញ
Liverpool ចាប់ផ្ដើមយុទ្ធនាការពានរង្វាន់ FIFA Club World Cup នៅយប់នេះដោយត្រូវប្រឈមមុខជាមួយ ក្លឹបម៉ិកស៊ិក Monterrey ជាជើងឯកទ្វីបអាមេរិកខាងជើង។
ក្លឹបជើងឯក Champions League នឹងត្រូវលេងតំណាងឲ្យទ្វីបអឺរ៉ុប ហើយការប្រកួតនឹងធ្វើឡើងនៅប្រទេសកាតារវេលាម៉ោង១២:៣០នាទីរំលងអាធ្រាត្រ។ រវាងក្រុមទាំងពីរនរណាឈ្នះនឹងត្រូវទៅលេងជាមួយក្រុម Flamengo ដែលកំពុងរង់ចាំនៅវគ្គផ្ដាច់ព្រ័ត្រ។
ក្រុមរហស្សនាមហង្សក្រហម សម្លឹងការឈ្នះជើងឯកពិភពលោកលើកដំបូង ក្រោយធ្លាប់ត្រឹមរងជើងឯកម្ដងកាលពីឆ្នាំ២០០៥។ បើលើកពានមែន Liverpool នឹងក្លាយជាក្លឹបអឺរ៉ុបទី៧ដែលធ្លាប់ឈ្នះ Club World Cup បន្ទាប់ពី Real Madrid, Barcelona, AC Milan, Inter Milan, Manchester United និង Bayern Munich៕