• 2019-12-17 11:59:47
  • បាល់ទាត់

មក​ដឹង​ពី លទ្ធផល​របស់ Liverpool ក្នុង Club World Cup កាល​ពី​ជាង​ ១០ឆ្នាំ​មុន

  • 2019-12-17 11:59:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool នៅ​ក្នុង​ឆ្នាំ២០១៩​នេះ មិនមែន​ជា​លើក​ទី១ របស់​ក្លឹប​នេះ​ក្នុង​​ព្រឹត្តិការណ៍ FIFA Club World Cup ទេ ហង្ស​ក្រហម​ធ្លាប់​ចូល​លេង​ក្របខ័ណ្ឌ​ពាន​នេះ កាល​ពី​ឆ្នាំ២០០៥ ដែល​ឆ្នាំ​ដែល​ Liverpool វាយ​បក​ឈ្នះ AC Milan ក្នុង UEFA Champions League។

នៅ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ Liverpool បាន​ប៉ះ​ក្លឹប​កូស្តារីកា Deportivo Saprissa ដែល​ជា​ជើង​ឯក​ទ្វីប​អាមេរិក​ខាង​ជើង​។ ក្លឹប​អង់គ្លេស​មួយ​នេះ​ បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-០។

លុះ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ Liverpool បាន​ប៉ះ​ក្លឹប​ប្រេស៊ីល Sao Paulo ដែល​ជា​ជើងឯក​ទ្វីប​អាមេរិក​ខាង​ត្បូង។ ជាអកុសល Liverpool បាន​ចាញ់​ក្នុង​លទ្ធផល ១-០។

  • យ៉ាងណាមិញ អតីត​ខ្សែ​បម្រើ​ Liverpool លោក Luis Garcia បាន​យល់​ថា​ ប្រកួត​មួយ​នេះ​មាន​ភាព​មិន​ប្រក្រតី ដោយ​គ្រាប់​បាល់​របស់​ខ្លួន​ មិន​ត្រូវ​បាន​រាប់។ ចំណែក​ឯ​អ្នក​ចាំ​ទី Sao Paulo លោក Rogerio Ceni ដែល​ក្រោយ​មក​ជា​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល បាន​ចាត់​ទុក​ប្រកួត​នេះ ជា​ប្រកួត​សប្បាយ​ចិត្ត​ជាង​គេ​ក្នុង​អាជីព​របស់​គេ៕

ខាង​ក្រោម​នេះ​ជា​វីដេអូ​ហាយឡាយ​ Liverpool ប្រកួត​ជាមួយ Sao Paulo៖

ប្រភព៖ FIFA អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី