• 2019-11-29 02:39:17
  • បាល់ទាត់

រំជើប​រំជួល! U19 ​កម្ពុជា ​កាន់​តែ​កៀក​បាន​ឡើង​ជុំ​ផ្ដាច់ព្រ័ត្រ​ហើយ​

  • 2019-11-29 02:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ទន្ទឹង​រង់ចាំ​លទ្ធផល​របស់​ក្រុម U19 ​កម្ពុជា ​ដើម្បី​បាន​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ AFC U19 Championship ​កាន់​តែ​មាន​សង្ឃឹម​ច្រើន​ហើយ ​ក្រោយ​ពី​ក្នុង​ពូល A ​នៅ​សល់​ការ​ប្រកួត​តែ​១​ប្រកួត​ទៀត​ប៉ុណ្ណោះ។

​ក្រុម U19 ​កម្ពុជា​នៅ​លេខ​២​ល្អ​ក្នុង​ពូល ​ហើយ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៥​ក្នុង​តារាង​លេង​២​ល្អ​បំផុត ​ដោយ​មាន​៦​ពិន្ទុ ​និង​មាន​គ្រាប់​បាល់​ចំណេញ​៣​គ្រាប់។ ​ក្រុម​តាម​ពូល​ដទៃ​ទៀត​បាន​ធ្លាក់​ចេញ​អស់​ហើយ ​ដោយ​កម្ពុជា​នៅ​មើល​តែ​១​ពូល​ទៀត​​ប៉ុណ្ណោះ ពូល A ​នឹង​បាន​ដឹង​ច្បាស់​ថា​បាន​ឡើង​ឬ​អត់​ហើយ។

​ក្នុង​ពូល A ​នេះ ​មាន​ក្រុម​អ៊ីរ៉ាក់ ​គុយវ៉ែត ​ប៉ាឡេស្ទីន ​អូម៉ង់ ​និង​ប៉ាគីស្ថាន។ ​ពួកគេ​បាន​ប្រកួត​៣​ប្រកួត​មក​ហើយ ​ខណៈ​ដែល​ប៉ាគីស្ថាន​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ ​លេង​បាន​៤​ប្រកួត​ជា​ស្រេច ​និង​ក្លាយ​ជា​ក្រុម​ដែល​គេ​មិន​រាប់​បញ្ចូល ដើម្បី​កាត់​ក្ដី​យក​ក្រុម​លេខ​២​ល្អ​ទេ។ ​នៅ​សល់​៤​ក្រុម​ទៀត ​អ៊ីរ៉ាក់ ​គុយវ៉ែត ​ប៉ាឡេស្ទីន ​អូម៉ង់ នៅ​មាន​១​ប្រកួត​ក្នុង​ដៃ។ គុយវ៉ែត ​និង​​ប៉ះ​ប៉ាឡេស្ទីន ​ស្រប​ពេល​អ៊ីរ៉ាក់​នឹង​ប៉ះ​ក្រុម​អូម៉ង់។

បើ​ដក​ក្រុម​ប៉ាគីស្ថាន​ចេញ ​គឺ​អ៊ីរ៉ាក់ និង​គុយវ៉ែត ​ទើប​មាន​៤​ពិន្ទុ​ប៉ុណ្ណោះ ​ស្រប​ពេល​ប៉ាឡេស្ទីន​វិញ ​មាន​៣​ពិន្ទុ។ ​ត្រង់​ចំណុច​នេះ​ហើយ ទើប​កម្ពុជា​នៅ​មាន​សង្ឃឹម​ច្រើន ព្រោះ​ថា​កម្ពុជា ធ្លាក់​លុះ​ត្រា​តែ​អ៊ីរ៉ាក់ ​និង​គុយវ៉ែត ​ឈ្នះ​ដៃ​គូ​ដូច​គ្នា​នៅ​ប្រកួត​ចុង​ក្រោយ។ ផ្ទុយ​ទៅ​វិញ បើ​មាន​ក្រុម​ណា​មួយ​ចាញ់ ឬ​ស្មើ ​នោះ​កម្ពុជា ​នឹង​ក្លាយ​ជា​ក្រុម​លេខ​២​ល្អ ​បាន​ឡើង​ទៅ​ជុំ​បន្ដ​ហើយ។

នៅ​មាន​ករណី​មួយ​ទៀត​សម្រាប់​ក្រុម​ប៉ាឡេស្ទីន​ដែរ ​គឺ​ប៉ះ​ក្រុម​គុយវ៉ែត ​ត្រូវ​តែ​ឈ្នះ​ឱ្យ​បាន​ច្រើន​គ្រាប់​បំផុត +3 ​ឡើង ​ទើប​ពួកគេ​អាច​ប្រជែង​ជាមួយ​ក្រុម​កម្ពុជា​បាន។ ​តាម​អ្វី​ដែល​រៀប​រាប់​ខាង​លើ​នេះ ​ក្រុម U19 ​កម្ពុជា​មាន​សង្ឃឹម​ច្រើន​ហើយ ​ក្នុង​ការ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី ​បាន​ឡើង​ជុំ​ផ្ដាច់ព្រ័ត្រ AFC U19 Championship៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី