• 2019-11-27 12:50:07
  • បាល់ទាត់

Enrique សុខ​ចិត្ត​ដេញ អតីត​ជំនួយ​ការ​ខ្លួន ដោយ​សារ​តែ​រឿង​ខ្វះ​ភាព​ស្មោះត្រង់

  • 2019-11-27 12:50:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Luis Enrique គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ បាន​និយាយ​ត្រង់​ៗ​នៅ​សន្និសីទ​សារព័ត៌មាន​ថា អតីត​ជំនួយ​ការ​របស់​លោក Robert Monreno ជា​មនុស្ស​ខ្វះ​ភាព​ស្មោះត្រង់។

លោក​បាន​និយាយ​ថា៖ " ខ្ញុំ​ជា​មនុស្ស​ដែល​បញ្ចប់​តំណែង​របស់ Moreno។ ពួក​យើង​បាន​ជួប​គ្នា​ម្ដង កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា នៅ​ផ្ទះ​របស់​ខ្ញុំ ហើយ​ជា​ពេល​តែ​មួយ​គត់​ដែល​ពួក​យើង​បាន​ជួប​គ្នា។ យើង​និយាយ​គ្នា ៣០នាទី ហើយ​ខ្ញុំ​យល់​ថា Moreno ចង់​ដឹកនាំ​ក្រុម​អេស្ប៉ាញ​ក្នុង Euro ឆ្នាំ​ក្រោយ បន្ទាប់​មក​ឲ្យ​ខ្ញុំ​មក​ដឹកនាំ​អេស្ប៉ាញ​វិញ ដោយ​ធ្វើ​ជំនួយ​ការ​របស់​ខ្ញុំ " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​យល់​ថា Moreno មាន​មហិច្ឆតា ហើយ​សមត្ថភាព​គេ​ក៏​គួរ​ឲ្យ​សរសើរ ប៉ុន្តែ​វា​អំពើ​ខ្វះ​ភាព​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ។ ខ្ញុំ​ប្រាប់​ហើយ​ថា ខ្ញុំ​ចង់​មក​ដឹកនាំ​អេស្ប៉ាញ​វិញ […] ខ្ញុំ​គ្មាន​មូលហេតុ​ដែល​រិះគន់​រឿង​វិជ្ជាជីវៈ​របស់ Moreno តែ​រឿង​ផ្ទាល់​ខ្លួន​ខ្ញុំ​សុំ​និយាយ​បន្តិច​ហើយ " ។

លោក Enrique និង​លោក Moreno បាន​ធ្វើ​ការ​ជាមួយ​គ្នា​ជាច្រើន​ឆ្នាំ​ហើយ ទាំង​នៅ Barcelona និង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ តាម​ពិត​ទៅ​ Moreno បាន​ឡើង​ជំនួស​តំណែង​នៅ​ក្រុម​អេស្ប៉ាញ​នៅ​ពេល​ដែល​លោក Enrique អវត្តមាន មុន​នឹង​ផ្ទេរ​តំណែង​ទៅ​ឲ្យ​អតីត​គ្រូ​បង្គោល Barcelona នេះ​វិញ​ក្នុង​ពេល​ថ្មីៗ​នេះ​៕

ប្រភព៖ Dailymail អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី