- 2019-11-19 12:00:18
- បាល់ទាត់
ផ្លូវការ៖ លោក Enrique ត្រលប់មកដឹកនាំក្រុមអេស្ប៉ាញ
- 2019-11-19 12:00:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ៖ លោក Enrique ត្រលប់មកដឹកនាំក្រុមអេស្ប៉ាញ
ចន្លោះមិនឃើញ
លោក Luis Enrique បានត្រលប់មកកាន់តំណែងជាគ្រូបង្គោលនៃក្រុមជម្រើសជាតិអេស្ប៉ាញ បន្ទាប់ពីកូនស្រីរបស់លោក ទទួលមរណភាពកាលពីខែសីហា។
លោកបានបាត់មុខពីការដឹកនាំក្រុមអេស្ប៉ាញតាំងពីខែមីនា ហើយលាលែងជាផ្លូវការកាលពីខែមិថុនា ក្រោមមូលហេតុផ្ទាល់ខ្លួន ដែលបើកឱកាសឲ្យលោក Robert Moreno ឡើងកាន់តំណែងគ្រូបង្គោលជាផ្លូវការតាំងពីពេលនោះមក។
លោក Moreno ធ្លាប់និយាយប្រាប់សារព័ត៌មានថា លោកសុខចិត្តចុះចេញពីតំណែង ប្រសិនបើលោក Enrique មានបំណងត្រលប់មកកាន់តំណែងវិញ។
អំឡុងពេលដែលលោក Moreno កាន់តំណែង អេស្ប៉ាញឈ្នះ ៦ប្រកួត និងស្មើ ២ប្រកួត ក្នុងវគ្គជម្រុះនៃ UEFA Euro 2020៕