• 2019-10-30 04:19:28
  • បាល់ទាត់

ទឹក​ចិត្ត! បុរស​​ម្នាក់ ជិះ​កង់​ពី​សៀមរាប ​ទៅ​វៀតណាម ​ប្រមូល​លុយ​ជួយ​ធ្វើ​សាលា​ក្មេង​ៗ​នៅ​ជនបទ​

  • 2019-10-30 04:19:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក វ៉ាត់ សាវឿង ​បាន​សម្រេច​ចិត្ត​​ជិះ​កង់​ពី​សៀមរាប​ទៅ​វៀតណាម ​ដើម្បី​បង្កើត​ជា​មូលនិធិ​មួយ​ប្រមូល​លុយ​១៥០០០​ដុល្លារ ​ដើម្បី​យក​ទៅ​ធ្វើ​សាលា​បឋមសិក្សា​មួយ​ខ្នង​ឱ្យ​ក្មេង​ៗ​នៅ​ជន​បទ​ក្នុង​ខេត្ត​សៀមរាប។

លោក ​បង្កើត​មូលនិធិ​នេះ​ឡើង ​ក្រោយ​ពី​បាន​ឃើញ​ពី​ភាព​លំបាក​របស់​ក្មេង​ៗ​ក្នុង​សាលា​បឋម​សិក្សា​ចារ ​ស្ថិត​នៅ​ភូមិ​ចារ ​ស្រុក​វ៉ារិន ​ខេត្ត​សៀមរាប ​ប្រមាណ​២០០​នាក់។ ​ក្នុង​សាលា​របស់​ពួកគេ មាន​អគារ​មួយ​ហើយ​ដែល​ធ្វើ​ពី​ឈើ ​ប៉ុន្តែ​ដំបូល​បច្ចុប្បន្ន​នេះ​ធ្លុះធ្លាយ​អស់ ​ឱ្យ​តែ​ថ្ងៃ​ណា​ភ្លៀង​មិន​បាន​រៀន​ឡើយ ​ហើយ​ដល់​ថ្ងៃ​ក្ដៅ​វិញ ​ក៏​ពិបាក​រៀន​ដែរ ព្រោះ​គ្មាន​ដំបូល។

សាលា​រៀន​នេះ ​នៅ​ប្រមាណ​ជា​៧០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត ​តែ​ត្រូវ​ចំណាយ​ពេល​៣​ម៉ោង​ទើប​ទៅ​ដល់ ​ព្រោះ​ផ្លូវ​ចូល​ពិបាក​ខ្លាំង។ គោលដៅ​ដំបូង​របស់​លោក គឺ​ចង់​បាន​សាលា​១​ខ្នង​ដើម្បី​ឱ្យ​ក្មេង​ៗ​២០០​នាក់​នោះ ​បាន​រៀន​សូត្រ​ស្រូល​នឹង​គេ។ ​លោក ​បាន​បង្កើត​មូលនិធិ​នេះ​ឡើង ​ដោយ​លោក​នឹង​ជិះ​កង់​១៥០០​គីឡូម៉ែត្រ ​ចាប់​ផ្ដើម​ចេញ​ពី​សៀមរាប ​ឱ្យ​ដល់​សៃហ្គន ​ប្រទេស​វៀតណាម ​ប្រើ​ពេល​១០​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​នេះ។

រំលឹក​ថា​នៅ​ឆ្នាំ​២០១៤​កន្លង​ទៅ ​លោក វ៉ាត់ សាវឿង ​និង​មិត្ត​លោក​ក៏​បាន​ជួយ​ធ្វើ​អគារ​មួយ​ខ្នង​ក្នុង​សាលា​បឋម​មួយ​ផង​ដែរ ​ដោយ​ក្នុង​នោះ​បំពាក់ Computer ​១​គ្រឿង​សម្រាប់​គ្រូ​១២​នាក់ ​និង​សិស្ស​ប្រមាណ​ជា​៤០០​នាក់។ ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​លោក​ក៏​ធ្លាប់​ជួយ​ធ្វើ​សាលា​រៀន​នៅ​តាម​សាលា​នានា​ជា​ច្រើន​ទៀត​នៅ​កម្ពុជា​ផង​ដែរ។

ប្រសិន​បើ​បង​ប្អូន​ចង់​ចូល​រួម​ផ្ដល់​ជា​ប្រាក់​ដល់​មូលនិធិ​របស់​លោក ​ដើម្បី​ឱ្យ​ក្មេង​ៗ​មាន​សាលា​រៀន​គ្រាន់បើ​មួយ​នោះ សូម​ចូល Donate ​តាម Link ​នេះ៖ ជួយក្មេងៗ២០០នាក់ឱ្យបានសាលារៀន១ខ្នង

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់