• 2019-10-14 12:14:02
  • បាល់ទាត់

Luiz ទៅ​ដើរ​លេង​នៅ​រ្វ៉ាន់ដា​ហើយ ឆ្លៀត​សួរសុខទុក្ខ​ប្រធានាធិបតី​ទៀត

  • 2019-10-14 12:14:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ប្រេស៊ីល​ David Luiz បាន​យក​ឱកាស​ឈប់​សម្រាក​សម្រាប់​ប្រកួត​អន្តរជាតិ ដើម្បី​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ដែនដី​អាហ្វ្រិក​ខាង​កើត​គឺ ប្រទេស​រ្វ៉ាន់ដា។

ក្នុង​ដំណើរ​វិស្សមកាល​នេះ Luiz មាន​កិត្តិយស​ដោយ​បាន​ចូល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​លោក​ប្រធានាធិបតី​ Paul Kagame។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ Luiz បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ខ្លួន​មាន​មោទនភាព​ក្នុង​ការ​តំណាង​ Arsenal ដើម្បី​បង្ហាញ​ពី​ទំនើបកម្ម​ក្នុង​ប្រទេស​រ្វ៉ាន់ដា។

ការ​មក​កម្សាន្ត​ក្នុង​ប្រទេស​រ្វ៉ាន់ដា​របស់ Luiz គឺ​ជា​ផ្នែក​មួយ​នៃ ភាព​ជា​ដៃ​គូ " Visit Rwanda '' ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ បាន​ព្រមព្រៀង​ជាមួយ Arsenal កាល​ពី​ខែ​ឧសភា ឆ្នាំ២០១៨ កន្លង​ទៅ។

តាង​នាម​នៃ​រដ្ឋាភិបាល​រ្វ៉ាន់ដា គណៈកម្មាធិការ​វិនិយោគ​រ្វ៉ាន់ដា បាន​ចុះ​កិច្ច​ព្រមព្រៀង​រយៈពេល ៣ឆ្នាំ​ជាមួយ Arsenal (ដែល​យើង​អាច​ឃើញ​នៅ​លើ​ដៃអាវ​របស់ Arsenal) ក្នុង​គោលបំណង​លើក​កម្ពស់ វិស័យ​ទេសចរណ៍​របស់​ប្រទេស​នេះ​ទៅ​កាន់​ពិភពលោក។

ក្រុម​គ្រូ​បង្វឹក​ ក៏​ដូច​ជា​កីឡាករ​ទាំង​នារី ទាំង​បុរស ត្រូវ​តែ​មក​ធ្វើការ​ហ្វឹកហាត់​ក្នុង​ប្រទេស​នេះ ក៏​ដូច​ជា​មក​ជា​លក្ខណៈ​ដំណើរ​កម្សាន្ត​ផង​ដែរ៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី