• 2019-10-14 06:58:52
  • បាល់ទាត់

កូរ៉េ​ខាង​ជើង​បង្កើត​ប្រវត្តិសាស្ត្រ​៣០​ឆ្នាំ​ ទទួល​ភ្ញៀវ​កូរ៉េ​ខាង​ត្បូង​ស្អែក​នេះ

  • 2019-10-14 06:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កូរ៉េ​ខាង​ជើង​ នឹង​បង្កើត​ប្រវត្តិសាស្ត្រ​លើក​ដំបូង​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ ក្រោយត្រៀម​​បើក​ទ្វារ​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​កូរ៉េ​ខាង​ត្បូង​សម្រាប់​ការ​ប្រកួត​ជម្រុះ​ World Cup ពូល​ H ស្អែក​នេះ​។​

ក្រុម​គូ​សត្រូវ​បង​ប្អូន​ទាំង​ពីរ​នឹង​ប៉ះ​គ្នា​នៅ​កីឡដ្ឋាន​ Kim Il-sung Stadium ប៉ុន្តែ​គ្មាន​ការ​អនុញ្ញាត​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ល្បី​ៗ​របស់​កូរ៉េ​ខាងត្បូង​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​នោះ​ទេ ខណៈ​អ្នក​គាំទ្រ​ក្រុម​ភ្ញៀវ​ក៏​គ្មាន​វត្តមាន​នៅ​កីឡដ្ឋាន​ចំណុះ​៥ម៉ឺន​នាក់​របស់​ពួកគេ​ដែរ​ ព្រោះ​តែ​ភ័យ​ខ្លាច​បញ្ហា​សុវត្ថិភាព។ ​

គួរ​រម្លឹក​ថា​ស្អែក​នេះ​គឺ​ជា​លើក​ដំបូង​ដែល​ក្រុម​បាល់ទាត់​ផ្នែក​បុរស​របស់​ប្រទេស​ទាំង​ពីរ​ប្រកួត​គ្នា​គិត​ចាប់​ពី​ឆ្នាំ​១៩៩០​មក ដែល​កាល​ណោះ​កូរ៉េ​ខាងជើង​ និង​ត្បូង​ប៉ះ​គ្នា​ក្នុង​ជំនួប​មិត្ត​ភាព​ជិត​៣០​ឆ្នាំ​មុន៕ ​

ប្រភព៖ AFC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី