• 2019-10-06 01:58:10
  • បាល់ទាត់

ក្លឹប​បាល់ទាត់​ចំនួន ៧ ដែល​កាន់កាប់​ដោយ​កីឡាករ​ល្បីៗ

  • 2019-10-06 01:58:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ មាន​កីឡាករ​មួយ​ចំនួន​ចាប់​ផ្ដើម​ពង្រីក​មុខ​ជំនួញ​របស់​ខ្លួន តាម​វិធី​ផ្សេង​ៗ​។ ខ្លះ​បើក​ជា​ហាង​លក់​សំលៀកបំពាក់ ខ្លះ​បង្កើត​ហាង​លក់​ផលិតផល​ផ្សេង​ៗ​។ យ៉ាងណាមិញ ការ​ទិញ​ក្លឹប​បាល់ទាត់​ជា​វិធី​មួយ​ក្នុង​ការ​បង្កើន​មុខ​ជំនួញ​របស់​ពួក​គេ។

ខាង​ក្រោម​នេះ ជា​ក្លឹប​បាល់ទាត់​ចំនួន ៧ ដែល​កាន់កាប់​ដោយ​កីឡាករ​ល្បី​ៗ​មួយ​ចំនួន៖

Inter Miami CF៖ អនាគតក្លឹប​នៃ​លីគ​កំពូល​សហរដ្ឋអាមេរិក​មួយ​នេះ​ (នឹងលេងក្នុង​ MLS នៅឆ្នាំ២០២០) កាន់កាប់​ដោយ​វីរបុរស​អង់គ្លេស និង Manchester United លោក David Beckham។

Miami FC៖ ក្លឹប​នៃ​លីគ​លំដាប់​ទី២ អាមេរិក​ (North American Soccer League) នេះ កាន់​កាប់​ដោយ​វីរបុរស​ក្លឹប AC Milan លោក Paolo Maldini។

Phoenix Rising FC៖ ក្លឹប​នៃ​លីគ​លំដាប់​ទី២ អាមេរិក (United Soccer League) ​នេះ កាន់​កាប់​ដោយ​វីរបុរស​កូឌីវ័រ​លោក Didier Drogba។

San Diego 1904៖ ក្លឹប​អាមេរិក​នេះ កាន់កាប់​ដោយ​ខ្សែ​ស្លាប​បែលហ្សិក Eden Hazard អតីត​មិត្ត​រួម​ក្រុម​របស់​គេ​កីឡាករ Demba Ba អតីត​ខ្សែ​បម្រើ​ Newcastle កីឡាករ Yohan Cabaye និង​អតីត​ខ្សែ​ប្រយុទ្ធ​ Lille កីឡាករ Moussa Sow។

FC Andorra៖ ក្លឹប​អេស្ប៉ាញ​នេះ កាន់កាប់​ដោយ​ក្រុមហ៊ុន​ Kosmos ដែល​ជា​ក្រុមហ៊ុន​របស់​ខ្សែ​ការពារ​ Barcelona កីឡាករ Gerard Pique។

Salford City FC៖ ក្លឹប​នេះ​កាន់កាប់​ដោយ​វីរបុរស​ក្លឹប Manchester United ជំនាន់ '៩២។

Real Valladolid៖ ក្លឹប​លីគ​កំពូល​អេស្ប៉ាញ​នេះ កាន់កាប់​ដោយ​វីរបុរស​ក្លឹប​ប្រេស៊ីល​លោក Ronaldo៕

ប្រភព៖ 90min អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី