• 2019-10-04 13:46:07
  • បាល់ទាត់

ពិត​ឬ Courtois កើត​ជំងឺ​ថប់​អារម្មណ៍ ក្រោយ​មក Real Madrid?

  • 2019-10-04 13:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​បែលហ្សិក Thibaut Courtois ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​លើកឡើង​ថា គេ​រង​នូវ​ជំងឺ​ថប់​អារម្មណ៍​។

មាន​ប្រភព​មួយ​ចំនួន​អះអាង​ថា កីឡាករ​រូប​នេះ​មាន​បញ្ហា​មិន​ស្រួល​ពោះ និង​ចង្អោរ​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ទៀត​ផង​ក្រោយ​ពេល​ប្ដូរ​ចេញ ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប Brugge នៅ​ក្របខ័ណ្ឌ UEFA Champions League។ ប្រភព​នោះ​បន្ត​ថា Courtois ត្រូវ​បាន​ឪពុក​របស់​គេ​ជូន​ចេញ​ពី​កីឡដ្ឋាន Real Madrid ទៀត​ផង​ នៅ​ពាក់កណ្ដាល​តង់​នៃ​ប្រកួត Champions League។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ ក្លឹប Real Madrid បាន​ចេញ​សេចក្ដីថ្លែងការណ៍​ទាត់​ចោល​នូវ​ពាក្យ​ចចាមអារ៉ាម​ ដែល​ថា​កីឡាករ​បែលហ្សិក​រូប​នេះ​មាន​ជំងឺ​ថប់​អារម្មណ៍។ សេចក្ដីថ្លែងការណ៍​នោះ​មាន​ខ្លឹមសារ​ថា៖

១. កីឡាករ​របស់​យើង មិន​ដែល​មាន​ជំងឺ​ពាក់ព័ន្ធ​នឹង​ការ​បាក់​ទឹកចិត្ត​ទេ ដូច្នេះ​ព័ត៌មាន​ទាំង​នោះ​គឺ​ប្រឌិត​សុទ្ធសាធ។

២. Thibaut Courtois បាន​រង​នូវ​បញ្ហា​ជំងឺ​ក្រពះ-ពោះវៀន ជាមួយ​នឹង​កង្វះ​ជាតិ​ទឹក និង​វិសមភាព​អេឡិចត្រូលីត ដែល​ធ្វើ​ឲ្យ​គេ​មិន​លេង​បន្ត​ក្នុង​ប្រកួត​កាល​ពី​ថ្ងៃ​អង្គារ។

៣. កីឡាករ​រូប​នេះ កំពុង​តែ​ទទួល​បាន​ការ​ព្យាបាល ហើយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន៕

ប្រភព៖ Real Madrid អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី