• 2019-09-23 06:32:50
  • បាល់ទាត់

មិត្ត Zidane ធ្លាប់ជួយ Real ​ឈ្នះ UCL ​២​ដង នឹង​មក​កម្ពុជា​២​ថ្ងៃ​

  • 2019-09-23 06:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Steve McManaman ​នឹង​មក​កម្ពុជា​២​ថ្ងៃ ​ដើម្បី​ទស្សន​កិច្ច​នៅ​អង្គការ​ផ្កាយ​សមុទ្រ ISF ​នៅ​ថ្ងៃ​ទី​២៥​និង​២៦​ខែ​កញ្ញា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​។

ខ្សែ​បម្រើ​ខាង​លើ ​ជា​អតីត​កីឡាករ​ល្បី​ឈ្មោះ​នៅ​អង់គ្លេស ​និង​អេស្ប៉ាញ។ លោក​លេង​ឱ្យ​ក្រុម Liverpool ​ចន្លោះ​ឆ្នាំ​១៩៩០​ដល់​១៩៩៩ ​មុន​ផ្លាស់​ទៅ​លេង​នៅ Real Madrid ​បន្ដ​រហូត​ដល់​ឆ្នាំ​២០០៣។ ​អំឡុង​ពេល​នៅ​ក្លឹប​យក្ស​អេស្ប៉ាញ​នេះ ​លោក Steve McManaman ​បាន​ជួយ​ក្រុម Real Madrid ​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ទាំង​ក្នុង​លីគ​និង​ពាន​ទ្វីប​អឺរ៉ុប។ ជាក់​ស្ដែង ​បុរស​វ័យ​៤៧​ឆ្នាំ ជួយ Real Madrid ​ឈ្នះ UEFA Champions League ​បាន​២​សម័យ​កាល​ដែរ​គឺ​ឆ្នាំ​១៩៩៩-២០០០ ​និង​២០០១-២០០២។

អតីត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​នេះ ​ព្យួរ​ស្បែក​ជើង​នៅ​ឆ្នាំ​២០០៥ ​ជាមួយ​ក្រុម Manchester City៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី