• 2019-09-06 04:48:02
  • បាល់ទាត់

ខ្សែ​ការពារ​ឆ្នើម ហុងកុង ម្នាក់​សន្លប់​មុន​ប៉ះ​គោព្រៃ​កម្ពុជា​តែ​អត់​មាន​អ្នក​ដឹង

  • 2019-09-06 04:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Law Tsz Chun ខ្សែ​ការ​ពារ​ឆ្នើម​​របស់​ក្រុម​ហុងកុង​បាន​ដួល​សន្លប់​ក្នុង​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ពោល​គឺ​អំឡុង​ពេល​ហ្វឹកហាត់​ត្រៀម​ប្រកួត​ជា​មួយ​នឹង​កម្ពុជា​កាលពីម្សិលមិញនេះ។

យោង​តាម​ប្រ​ភព​ច្បាស់​​ការ​មួយ​ប្រាប់​​ថា​ កីឡាករ​លេខ​១៧ រូប​នេះ​មិនមាន​អាការៈ​មិន​ស្រួល​ខ្លួន​ ​ឬ​មាន​បញ្ហា​សុខភាព​អ្វី​នោះ​ទេ​ តែ​ដោយ​សារ​រូប​គេ​​ ត្រូវ​មួយ​បាល់​ចំ​កណ្ដាល​មុខ​ទើប​​ធ្វើ​ឲ្យ​​ពិបាក​ដក​ដង្ហើម​ សន្លប់​ហើយ​ត្រូវ​សែង​ចេញ​ក្រៅ​ភ្លាមៗ​នោះ​តែ​ម្ដង។ កីឡាករ​វ័យ​២២ឆ្នាំ​រូប​នេះ កំពុង​តែ​ប្រកប​អាជីព​នៅ​ក្លឹប​មួយ​ឈ្មោះ​ថា Kitchee នៅ​ហុងកុង។ ថ្មីៗនេះ​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ២០១៩ ក្នុង​ជំនួប​មិត្ត​ភាព​របស់​ក្លឹប Kitchee និង​ក្រុម​ខ្លាំង​របស់​អង់គ្លេស​ Machester City នៅ​ពហុ​កីឡដ្ឋាន​ Hong Kong Stadium​ រូបគេ​​ក៏​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ឲ្យ​ក្រុម​របស់​ខ្លួន​​ផង​ដែរ។ ​

យ៉ាង​ណា​មិញ​​ក្រោយ​អវត្តមាន​ខ្សែ​ការពារ​ឆ្នើម​​រូប​នេះ ហុងកុង​បាន​ត្រឹម​ស្មើ​ជា​មួយ​កម្ពុជា​តែ​ប៉ុណ្ណោះ ដោយ​លទ្ធផល​ចប់​ការ​ប្រកួត ហុងកុង ១-១ កម្ពុជា។ ចំណែក​ឯ​កម្ពុជា​នឹង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ បារ៉ែន​ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក វេលា​ម៉ោង​ ៦:៣០ ល្ងាចទៀត៕

អត្ថបទ៖ Yorn Sovieth

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី