• 2019-09-03 04:59:34
  • បាល់ទាត់

ដឹក​នាំ​ហាត់​បាន​១​ថ្ងៃ Honda ​ស្រាប់​តែ​ពោល​ពាក្យ​នេះ​ដាក់​ជម្រើស​ជាតិ​

  • 2019-09-03 04:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Keisuke Honda ​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​មក​ដឹក​នាំ​ក្រុម​ជា​ផ្លូវការ​ហើយ​កាល​ពី​ម្សិលមិញ​នេះ ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ​ក្រុម​ហុងកុង​នៅ​ថ្ងៃ​ទី​៥​ខាង​មុខ វគ្គ​ជម្រុះ World Cup 2022 ។

ដឹក​នាំ​ក្រុម​បាន​១​ថ្ងៃ Honda ​អាច​មើល​ឃើញ​និង​និយាយ​ពី​សមត្ថភាព​របស់​ក្រុម​កម្ពុជា​បាន​ហើយ។ អ្នក​ចាត់ការ​ជប៉ុន​រូប​នេះ ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Instagram ​របស់​ខ្លួន​ថា​៖ “​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​អភិវឌ្ឍ​សមត្ថភាព​បាន​ច្រើន។ កីឡាករ​ទាំង​អស់ ​លេង​ដើម្បី​ប្រជាជន​កម្ពុជា។ សូម​ចូល​រួម​គាំទ្រ​ពួកគេ​ទាំង​អស់​គ្នា”។

ក្រោយ​ពី​ចប់​ការ​ប្រកួត​ជាមួយ​ក្រុម​ហុងកុង​នៅ​ថ្ងៃ​ទី​៥​ហើយ ​ក្រុម​កម្ពុជា​នឹង​ត្រូវ​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ប៉ារែន​ទៀត​សម្រាប់​ប្រកួត​ទី​២​ក្នុង​ពូល C ដែល​មាន​ក្រុម​ហុងកុង ប៉ារែន អ៊ីរ៉ង់ អ៊ីរាក់ ​និង​កម្ពុជា៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី