• 2019-08-30 02:14:44
  • បាល់ទាត់

ចូល​រួម​រំលែក​ទុក្ខ! ​កូន​ស្រី​៩​ឆ្នាំ​របស់​អតីត​គ្រូ Barcelona ​ស្លាប់ ​ដោយសារ​មហារីក​

  • 2019-08-30 02:14:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ស្រី​របស់​លោក Enrique ​អតីត​គ្រូ​បង្វឹក​ក្រុម FC Barcelona ​និង​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​ស្លាប់ ​ដោយសារ​តែ​ជំងឺ​មហារីក​។

Xana ​វ័យ​ទើប​តែ​៩​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​នាង​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​ឆ្អឹង​៥​ខែ​មក​ហើយ។ ដោយសារ​តែ​មិន​អាច​ប្រយុទ្ធ​ជាមួយ​ជំងឺ​នេះ​បាន នាង​ក៏​លា​ចាក​លោក​ទៅ​កាល​ពី​ម្សិលមិញ ដោយ​មាន​ការ​បញ្ជាក់​ពី​ឪពុក​ផ្ទាល់​តែ​ម្ដង។ ​លោក Enrique ​បាន​អរគុណ​ដល់​អ្នក​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​កូន​ស្រី ជា​ពិសេស​ក្រុម​គ្រូ​ពេទ្យ​ដែល​ចំណាយ​ពេល​និង​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត។

Xana ​ជា​កូន​ពៅ​របស់​លោក Enrique ​ក្នុង​ចំណោម​កូន​៣​នាក់។ ​ឪពុក​ម្នាក់​នេះ​បាន​ចំណាយ​គ្រប់​យ៉ាង ​និង​ថែម​ទាំង​លា​ឈប់​ពី​តំណែង​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អេស្ប៉ាញ​ទៀត ដើម្បី​យក​ពេល​មើល​ថែ​កូន​ស្រី​ម្នាក់​នេះ។ តែ​អកុសល ​នាង​មិន​អាច​បន្ដ​នៅ​លើ​លោក​នេះ​ទៀត​នោះ​ទេ ដោយសារ​តែ​ជំងឺ​មហារីក​ឆ្អឹង​នេះ​ជា​ជំងឺ​ធ្ងន់ធ្ងរ​បំផុត៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី