• 2019-08-22 13:37:43
  • បាល់ទាត់

Kompany ត្រូវ​បាន​ក្លឹប​នៅ​បែលហ្សិក​ដក​តំណែង​​ជា​គ្រូ​បង្វឹក

  • 2019-08-22 13:37:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​បែលហ្សិក​ Vincent Kompany ត្រូវ​បាន​ក្លឹប​បែលហ្សិក​ Anderlecht ដក​តំណែង​ជា​គ្រូ​បង្វឹក​ ក្រោយ​ពី​ដឹកនាំ​ក្លឹប​មួយ​នេះ ទទួល​បាន​លទ្ធផល​មិន​សូវ​ល្អ​ ដោយ​ ៤​ប្រកួត ស្មើ ២ និង​ចាញ់ ២។

កីឡាករ​រូប​នេះ​នឹង​ត្រូវ​លេង​ក្នុង​តំណែង​ជា​ប្រធាន​ក្រុម​វិញ ដោយ​ឲ្យ​អតីត​គ្រូ​បង្គោល​ក្រុម​យុវជន Manchester City លោក Simon Davies ដឹកនាំ​ក្រុម​ជំនួស​វិញ នៅ​ថ្ងៃ​ប្រកួត។

ការ​ដឹកនាំ​ក្រុម​របស់ Kompany ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា យក​តាម​លំនាំ​របស់​អ្នក​ចាត់ការ​ក្លឹប​ Manchester City លោក Pep Guardiola ក៏​ប៉ុន្តែ​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពាក់ព័ន្ធ​នឹង​ឥរិយាបថ​របស់ Kompany ចំពោះ​មិត្តរួមក្រុម នេះ​បើ​តាម​ការ​លើកឡើង​របស់​កីឡាករ​ និង​សារព័ត៌មាន​មួយ​ចំនួន។

គួរ​បញ្ជាក់​ផង​ដែរ​ថា Kompany បាន​ចាកចេញ​ពី​ Manchester City នៅ​ដំណាច់​រដូវ​កាល ២០១៨/១៩​កន្លង​ទៅ ក្រោយ​រួម​រស់​ជាមួយ​ក្លឹប​រយៈពេល ១១​ឆ្នាំ។ កីឡាករ​រូប​នេះ ត្រលប់​មក​កាន់ Anderlecht ដែល​ជា​ក្លឹប​ថ្នាល​របស់​គេ ក្នុង​តួនាទី​ជា​កីឡាករ-គ្រូបង្វឹក៕

ប្រភព៖ Sky Sports អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី