- 2019-08-20 05:34:33
- បាល់ទាត់
ជក់១ថ្ងៃ៦០ដើម គ្រូ Juventus កំពុងមានជំងឺរលាកសួតធ្ងន់ធ្ងរ
- 2019-08-20 05:34:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជក់១ថ្ងៃ៦០ដើម គ្រូ Juventus កំពុងមានជំងឺរលាកសួតធ្ងន់ធ្ងរ
ចន្លោះមិនឃើញ
គ្រូបង្វឹកក្លឹប Juventus លោក Maurizio Sarri បានលើកឡើងប្រាប់សារព័ត៌មាន La Nuova Riviera ថា លោកជក់បារីច្រើនណាស់ក្នុងមួយថ្ងៃៗ។
បុរសសញ្ជាតិអ៊ីតាលីបង្ហើបឲ្យដឹងថាលោកជក់បារីប្រហែល៦០ដើមក្នុង១ថ្ងៃ បើទោះជាដឹងថាវាប៉ះពាល់ដល់សុខភាពខ្លាំងប៉ុនណាក៏ដោយ។ កាលនៅដឹកនាំក្លឹប Empoli និង Napoli លោកត្រូវបានសង្កេតឃើញ ជក់បារីនៅពេលប្រកួត ប៉ុន្តែត្រូវបង្ខំចិត្តតមបារី នៅពេលលោកដឹកនាំនៅ Chelsea នៃប្រទេសអង់គ្លេសដោយសារបម្រាម។
យ៉ាងណាពេលនេះលោកកំពុងមានជំងឺរលាកសួតធ្ងន់ធ្ងរ ដែលទាមទារការសម្រាកព្យាបាលសុខភាព។ បញ្ហានេះអាចធ្វើឲ្យអតីតជ័យលាភីពាន Europa League ឆ្នាំ២០១៩ អវត្តមានប្រកួតបើកឆាក Serie A ចុងសប្ដាហ៍នេះរវាង Juventus និង Parma៕