• 2019-08-20 03:19:28
  • បាល់ទាត់

ម្ដាយ​ Balotelii យំ​ហ៊ូ​ ពេល​ដឹង​កូន​​​ប្រុស​ទៅ​ចូលរួម​ក្លឹប​មួយ​នេះ

  • 2019-08-20 03:19:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mario Balotelli បាន​ទម្លាយ​ឲ្យ​ដឹង​ ម្ដាយ​របស់​គេ​បាន​យំ ពេល​ដែល​គេ​​ប្រាប់​ម្ដាយ​ថា គេ​បាន​ចូលរួម​ជាមួយ​ក្លឹប​​នៅ​ស្រុក​កំណើត Brescia ដែល​ជា​ក្លឹប​កំពុង​លេង​នៅ Serie A។

​Balotelli ក៏​បាន​បញ្ជាក់​ គេ​មិន​មាន​ការ​​ភ័យ​ខ្លាច​ចំពោះ​ការ​បរាជ័យ​​ក្នុង​ការ​វិលត្រឡប់​មក​កាន់ Serie A វិញ​ឡើយ បន្ទាប់​ពី​អវត្តមាន​ក្នុង​លីក​កំពូល​របស់​អ៊ីតាលី​​អស់​រយៈពេល​៣​ឆ្នាំ។ កីឡាករ​វ័យ​២៩​ឆ្នាំ​កើត​​នៅ​ទីក្រុង Palermo ប៉ុន្តែ​បាន​ផ្លាស់​មក​នៅ​ទីក្រុង Brescia នៅ​អាយុ​២​ឆ្នាំ ហើយ​គ្រួសារ​របស់​គេ​បន្ត​រស់​នៅ​ទីនោះ​រហូត ទោះ​បី​ឪពុក​របស់​គេ​ស្លាប់​ក្នុង​ឆ្នាំ​២០១៥​ក៏​ដោយ។

និយាយ​ក្នុង​សន្និសីទកាសែត​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ច័ន្ទ អតីត​កីឡាករ Man City ថា៖ "​ម្ដាយ​របស់​ខ្ញុំ​យំ​ភ្លាម​ៗ ពេល​ដែល​ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​បាន​ផ្លាស់​ទៅ​ក្លឹប Brescia … គាត់​សម្រាប់​ចិត្ត​ខ្លាំង​ណាស់”។ Balotelli មក​ដល់​ក្លឹប Brescia ដោយ​គ្មាន​តម្លៃ​ខ្លួន​ បន្ទាប់​ពី​​អស់​កុងត្រា​ជាមួយ Marseille។

ពេល​វេលា​ចុង​ក្រោយ​ដែល​គេ​នៅ​អ៊ីតាលី គឺ​លេង​ជាមួយ AC Milan ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​មួយ​រដូវ​កាល ទាត់​ចូល​តែ​មួយ​គ្រាប់​គត់ មុន​ពេល​ផ្លាស់​ទៅ Liverpool ក្នុង​ឆ្នាំ​២០១៦៕

​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី