• 2019-08-08 07:30:29
  • បាល់ទាត់

Messi ជប៉ុន​ Kubo អាច​ទៅលេង​នៅ​ Valladolid ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​

  • 2019-08-08 07:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Takefusa Kubo កីឡាករ​វ័យ​ក្មេង​របស់​ Real Madrid ដែល​មាន​រហស្សនាម​ថា​ Messi ជប៉ុន​ អាច​ទៅ​លេង​នៅ​ Real Valladolid សម្រាប់​រដូវ​កាល​ ២០១៩/២០​ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។​

Kubo

កីឡាករ​យុវជន​វ័យ​១៨​ឆ្នាំ​បាន​បង្ហាញ​សមត្ថភាព​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រកួត​ Pre-season ជាមួយ​ Real Madrid ប៉ុន្តែ​មិន​ទាន់​មាន​ឱកាស​ប្រជែង​តំណែង​ក្នុង​ក្រុម​លោក​ Zinedine Zidane បាន​នៅ​ឡើយ​ដោយ​សារ​វ័យ​​នៅ​ក្មេង​ និង​ស្ទើរ​បទ​ពិសោធន៍។​

Kubo បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្រុម​ឈុត​ទី​ពីរ​គឺ Real Madrid Castilla ក្រោម​ការ​គ្រប់គ្រង​របស់​ Raul ជា​វីរបុរស​ Real ផ្ទាល់។ ឆ្លៀត​ឱកាស​នេះ​ Valladolid ដែល​មាន​ Ronaldo Nazario ជា​ម្ចាស់​ក្លឹប​បាន​ដាក់​សំណើ​ខ្ចី​ជើង​ខ្សែ​បម្រើ​សញ្ជាតិ​ជប៉ុន​ ហើយ​ Real ក៏​មិន​បដិសេធ​អ្វី​ដែរ។​

Ronaldo Nazario ឬ​ Ronaldo ប្រេស៊ីល ​​ជា​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ Real Madrid ដូច្នេះ​ទំនាក់ទំនង​ល្អ​របស់​គេ​ជាមួយ​ក្លឹប​ចាស់​គឺ​ជា​កូន​សោ​ដ៏​សំខាន់​ដើម្បី​យក​ Kubo ទៅ​កាន់​ Valladolid៕

ប្រភព៖ Marca ប្រែសម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី