• 2019-08-05 11:12:42
  • បាល់ទាត់

រួមរស់​នៅ Liverpool បាន​ ៦​ឆ្នាំ ពេល​នេះ Mignolet ចេញ​រក​ទ្រនំ​ថ្មី​ហើយ

  • 2019-08-05 11:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​បែលហ្សិក​កីឡាករ Simon Mignolet បាន​ត្រលប់​ទៅ​កាន់​ស្រុក​កំណើត​របស់​ខ្លួន​វិញ ដោយ​ផ្ទេរ​ទៅ​កាន់​ក្លឹប Club Brugge ក្រោយ​ពី​លេង​នៅ Liverpool បាន​ ២០៤​ប្រកួត ក្នុង​រយៈពេល ៦ឆ្នាំ។

បើ​តាម​ការ​ប្រកាស​របស់​ក្លឹប​បែលហ្សិក​នេះ​បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​ Liverpool រូប​នេះ​បាន​ព្រមព្រៀង​ជាមួយ​ក្លឹប​ក្នុង​កុងត្រា​ ៥ឆ្នាំ។ PA Media នៃ​សារព័ត៌មាន The Guardian បាន​ឲ្យ​ដឹង​ថា Club Brugge អាច​នឹង​ទិញ​ Mignolet ពី​ Liverpool ក្នុង​តម្លៃ​ចន្លោះ​ពី ៧.៧៨លាន​ដុល្លារ ទៅ ជិត​ ១០​លាន​ដុល្លារ។

កីឡាករ​រូប​នេះ​បាន​បាត់បង់​តំណែង​ជា​អ្នក​ចាំ​ទី​ជម្រើស​ទី ១ ទៅ​កាន់​អ្នក​ចាំ​ទី​អាល្លឺម៉ង់ Loris Karius ហើយ​ក្រោយ​មក​ទៀត​ធ្លាក់​ទៅ​អ្នក​ចាំ​ទី​ប្រេស៊ីល Alisson Becker។

បើ​តាម​ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា Mignolet បាន​ធ្វើការ​សំណូម​ពរ​តំណែង​ដៃ​ទី ១ ពី​លោក Jurgen Klopp អ្នក​ចាត់ការ​ក្លឹប Liverpool នៅ​រដូវ​កាល​ថ្មី​នេះ ប៉ុន្តែ​ Klopp បាន​បដិសេធ​ ហើយ​លោក​ក៏​បើក​ផ្លូវ​ឲ្យ​កីឡាករ​បែលហ្សិក​ចាកចេញ​ទៅ។

Mignolet បាន​ចាកចេញ​ទៅ​បែលហ្សិក​ភ្លាមៗ​ ក្រោយ​ពី​ប្រកួត​ Community Shield កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​មក​ត្រួត​ពិនិត្យ​សុខភាព និង​បំពេញ​សំណុំ​បែបបទ​ផ្សេង​ៗ៕

ប្រភព៖ theguardian អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី