• 2019-08-02 02:01:55
  • បាល់ទាត់

Dani Alves រក​បាន​ក្លឹប​ថ្មី​ហើយ តែ​មិនមែន Arsenal ឬ Man City ឡើយ

  • 2019-08-02 02:01:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្ដាំ Dani Alves បាន​​សម្រេច​ចិត្ត​ត្រលប់​ទៅ​លេង​នៅ​ប្រេស៊ីល​វិញ ដោយ​​នឹង​ចុះ​កុងត្រា​ជាមួយ​ក្លឹប Sao Paulo បញ្ចប់​ក្ដី​ចាប់​អារម្មណ៍​របស់​ Arsenal និង Manchester City មក​លើ​គេ។

ខុស​ប្លែក​ពី​ក្លឹប​ចុងក្រោយ Sao Paulo បាន​ផ្ដល់​កុងត្រា​រយៈពេល​៣​ឆ្នាំ​ឲ្យ Alves។ កីឡាករ​វ័យ​៣៦​ឆ្នាំ​​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Sao Paulo បន្ទាប់​ពី​​បញ្ចប់​វិស្សមកាល​របស់​ខ្លួន ដើម្បី​​ធ្វើ​ការ​ចុះ​កុងត្រា​និង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ឲ្យ​ក្លឹប។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ក្រុម​ធំ​ៗ​នៅ​អឹរ៉ុប ពេល​ដែល​គេ​ចាកចេញ​ពី​ក្លឹប Paris Saint-Germain តាមរយៈ​ការ​អស់​កុងត្រា​កាល​ពី​ខែ​មិថុនា។ Pep Guardiola ធ្លាប់​និយាយ​ថា លោក​​មាន​បំណង​ចង់​ការ​ជាមួយ​អតីត​កូន​ចៅ​ចាស់​នៅ Barcelona​ រូប​នេះ​ម្ដង​ទៀត ខណៈ Arsenal និង Spurs សុទ្ធ​តែ​ចង់​បាន​ដូច​គ្នា។យ៉ាងណា Alves បាន​សម្រេច​ចិត្ត​ទៅ Sao Paulo ដែល​ជា​ក្លឹប​គេ​ចូលចិត្ត​តាំង​ពី​តូច៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់