• 2019-07-30 13:32:23
  • បាល់ទាត់

ទ្រព្យសម្បត្តិ​របស់​ Ronaldinho ត្រូវ​បាន​រឹបអូស ក្រោយ​មាន​រឿងរ៉ាវ​មួយ​ចំនួន

  • 2019-07-30 13:32:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​សារព័ត៌មាន​របស់​ប្រេស៊ីល Folha de Sao Paulo បាន​ឲ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​របស់​អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Barcelona និង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល Ronaldinho ចំនួន ៥៧​កន្លែង ត្រូវ​បាន​រឹបអូស ខណៈ​លិខិត​ឆ្លង​ដែន​អេស្ប៉ាញ និង​ប្រេស៊ីល​របស់​លោក ត្រូវ​បាន​ដក​ទុក ដើម្បី​ធ្វើ​ការ​សង​បំណុល​នៃ​ពន្ធ និង​ការ​ពិន័យ​មួយ​ចំនួន។

សារព័ត៌មាន​ប្រេស៊ីល​នោះ​បាន​រាយការណ៍​ថា អតីត​កីឡាករ​រូប​នេះ​ត្រូវ​បាន​ពិន័យ​ ២.៥លាន​ដុល្លារ ដោយ​ភ្នាក់ងារ​បរិស្ថាន​ ក្រោយ​សាងសង់​សំណង់​ខុសច្បាប់​ ចូល​ក្នុង​ផ្ទះ​មាត់បឹង​របស់​ខ្លួន។

ក្រៅ​ពី​នេះ លោក​ក៏​បាន​ជាប់​បណ្ដឹង​របស់​ម្ចាស់​បំណុល​មួយ​ចំនួន​ដូច​ជា ក្រុមប្រឹក្សា​ពន្ធដារ​ជាដើម ដែល​ប្ដឹង​ទាមទារ​ឲ្យ​ជម្រះ​បំណុល​ចំនួន​ជាង ២លាន​ដុល្លារ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទ្រព្យសម្បត្តិ​របស់ Ronaldinho ត្រូវ​បាន​ព្យាករណ៍​ថា មាន​សរុប​ពី ១០០ ទៅ ១២០​លាន​ដុល្លារ ខណៈ​លោក​រក​លុយ​បាន ១៨​ម៉ឺន​ដុល្លារ ក្នុង​ការ​បង្ហោះ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​គណនី​ Instagram របស់​លោក៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី