• 2019-07-26 08:02:37
  • បាល់ទាត់

មិន​ធម្មតា​ទេ! សូម្បី Iniesta ក៏​សរសើរ​ Kubo ថា​មាន​ទេពកោសល្យ​ល្អ​អនាគត​នឹង​​ល្បី

  • 2019-07-26 08:02:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​របស់ Barcelona កីឡាករ Andre Iniesta បាន​ពោល​ពាក្យ​សរសើរ​ទៅ​កាន់​​យុវជន​ចំណូល​ថ្មី​របស់ Real Madrid គឺ Takefusa Kubo។

យុវជន​សញ្ជាតិ​ជប៉ុន​ចូលរួម​ជាមួយ Real Madrid កាល​ពី​ខែ​មិថុនា​កន្លង​ទៅ និង​​បាន​ទាក់​ចិត្ត​អ្នក​ទស្សនា​តាម​រយៈ​ការ​ហ្វឹកហាត់ ក៏​ជា​បង្ហាញ​ទម្រង់​លេង​ល្អ​ទល់​នឹង Bayern Munich ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​ពាន​​ International Champions Cup។

Kubo ធ្លាប់​ចូលរួម​ហាត់​ជាមួយ​យុវជន​ Barcelona កាល​ពី​ឆ្នាំ​២០១១ ប៉ុន្តែ​ចាកចេញ​វិញ​នៅ​ឆ្នាំ​២០១៥ ដោយ​តែ​ក្លឹប​មាន​បញ្ហា​រឿង​ទិញ​កីឡាករ​ក្រោម​អាយុ​១៨​ឆ្នាំ។ "ខ្ញុំ​ស្គាល់​ Kubo ព្រោះ​ខ្ញុំ​ធ្លាប់​លេង​ទល់​នឹង​គេ​កាល​ពី​រដូវ​កាល​មុន។ គេ​​​មាន​ទេពកោសល្យ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ និង​មាន​អនាគត​ល្អ។ គេ​គឺ​ជា​កីឡាករ​វ័យ​ក្មេង​ម្នាក់ ដែល​អំណោយទាន​គ្រប់គ្រាន់​អាច​លេង​នៅ​​ក្លឹប​មួយ​ក្នុង​ចំណោម​ក្លឹប​ធំ​ៗ​នៅ​ក្នុង​ពិភពលោក"។ សម្ដី Iniesta។

​​​Iniesta បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លឹប​​ប្រទេស​ជប៉ុន Vissel Kobe។ Vissel Kobe នឹង​ត្រូវ​ប៉ះ Barcelona ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​ថ្ងៃ​ស្អែក​នា​កីឡដ្ឋាន Misaki Park Stadium ប្រទេស​ជប៉ុន៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី