• 2019-07-01 02:39:17
  • បាល់ទាត់

គ្រូ​ស្វាយ​រៀង ​មោទនភាព​ជាមួយ​កូន​ក្រុម​ដែល​មិន​ចាញ់​សោះ​ជើង​ទី​១​

  • 2019-07-01 02:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Conor Nestor ​គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​មាន​មោទនភាព​ចំពោះ​កូន​ក្រុម​ដែល​លេង​បាន​យ៉ាង​ល្អ​ និង​អាច​រក្សា​កំណត់ត្រា​មិន​ចាញ់​សោះ​សម្រាប់​ជើង​ទី​១​នៃ​លីគ​កំពូល​កម្ពុជា​នេះ​។

កាល​ពី​យប់មិញ ​ក្រុម​ស្វាយ​រៀង​លេង​បាន​ស្មើ​ជាមួយ​ក្រុម​ណាហ្គាវើល ​ក្នុង​លទ្ធផល ​០-០។ ​បើ​តាម​លទ្ធផល​នៃ​ការ​ប្រកួត​នេះ គឺ​បញ្ជាក់​ថា​ក្រុម​ស្វាយ​រៀង​លេង​១៣​ប្រកួត​ជើង​ទី​១​នៃ​លីគ​កម្ពុជា ​មិន​ទាន់​ចាញ់​ទាល់​តែ​សោះ ​ហើយ​ក៏​បាន​ឈរ​នៅ​កំពូល​តារាង​ដាច់​ក្រុម​លេខ​២ ​ចំនួន​៥​ពិន្ទុ​ផង​ដែរ។

ការ​ធ្វើ​បាន​ល្អ​ជើង​ទី​១​នេះ​ដែរ លោក​ Conor ​ដែល​ជា​គ្រូ​បង្វឹក​បាន​បង្ហាញ​អារម្មណ៍​រីក​រាយ​ជាមួយ​កូន​ក្រុម ​ក៏​ដូចជា​មាន​មោទនភាព​សម្រាប់​ពួកគេ​ដែល​ខិតខំ​លេង​ផង​ដែរ។ ផ្ទុយ​ទៅ​វិញ ​លោក​ក៏​ចង់​ឱ្យ​កីឡាករ​ទាំង​អស់​ខំ​ប្រឹង​បន្ថែម​ទៀត​សម្រាប់​ជើង​ទី​២ ​ព្រោះ​ថា​ការ​លេង​ល្អ​ជើង​ទី​១ ​គឺ​មិន​មែន​មាន​ន័យ​ថា​ពួកគេ​ទទួល​បាន​ជ័យជម្នះ​ពាន​រង្វាន់​នៅ​ឡើយ​ទេ។

ស្វាយ​រៀង​ឈរ​លេខ​១​កំពូល​តារាង ​ដោយ​មាន​៣៣​ពិន្ទុ ​ឆ្លង​កាត់​១៣​ប្រកួត ​ឈ្នះ​១០​ប្រកួត ស្មើ​៣​ប្រកួត។ ​ក្រុម​លេខ​២​គឺ​ណាហ្គាវើល ​មាន​២៨​ពិន្ទុ ​ឆ្លង​កាត់​១៣​ប្រកួត ​ឈ្នះ​៩ ​ស្មើ​១ ​ចាញ់​៣​ប្រកួត៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី