• 2019-06-28 07:06:25
  • បាល់ទាត់

ពាន Futsal ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩ ​ប្រកាស​រក​ក្រុម​២០​ចូល​រួម​ប្រកួត​

  • 2019-06-28 07:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់​ទាត់​ក្នុង​សាល​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩ ​បាន​ប្រកាស​ស្វែង​រក​ក្រុម ​ចុះ​ឈ្មោះ​ប្រកួត​ហើយ​ចាប់​ពី​ពេល​នេះ​ត​ទៅ ​ដោយ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៣​កក្កដា​រហូត​ដល់​ថ្ងៃ​ទី​៩​កញ្ញា​ខាង​មុខ​នេះ។

បើ​តាម​លោក ​ឃុល ភារម្យ នាយក​បាល់ទាត់​ក្នុង​សាល​នៃ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​បញ្ជាក់​ថា​នា​ឆ្នាំ​នេះ ​សហព័ន្ធ​ស្វែង​រក​ក្រុម​២០​ដើម្បី​ចូល​រួម​ប្រកួត ​ហើយ​ការ​ចុះ​ឈ្មោះ​មិន​មាន​បង់​ប្រាក់​អ្វី​ឡើយ។ ដោយ​គ្រាន់​តែ​ក្រុម​ទាំង​អស់ ត្រូវ​មាន​ឯកសណ្ឋាន​ត្រឹម​ត្រូវ ​និង​ក្រុម​ការងារ រចនាសម្ព័ន្ធ​ច្បាស់​លាស់​ប៉ុណ្ណោះ។ ​២០​ក្រុម​នេះ ​នឹង​បែងចែក​ជា​៥​ក្រុម ​ប្រកួត​សន្សំ​ពិន្ទុ​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ដ។

សម្រាប់​ក្រុម​ដែល​ឈ្នះ​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​នឹង​ត្រូវ​តំណាង​ឱ្យ​កម្ពុជា ​ដើម្បី​ចូល​រួម​ប្រកួត​ពាន​រង្វាន់ AFF Futsal ​និង AFC ​វគ្គ​ជម្រុះ​នៅ​ខែ​តុលា​ខាង​មុខ​នេះ។ នេះ​ជា​ការ​ប្រកួត​លីគ​ក្នុង​សាល​របស់​កម្ពុជា ​ដើម្បី​ស្វែង​រក​កីឡាករ​ល្អ​ៗ ​ត្រៀម​លេង​យក​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០២៣ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ សម្រាប់​ដំណឹង​លម្អិត​អាច​ទាក់ទង​តាម​លេខ​ទូរសព្ទ៖ 012805388 ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម