• 2019-06-21 03:06:52
  • បាល់ទាត់

Downtown ​នឹង​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ​ថៃ Chonburi ​វគ្គ Semi-Final ​ពាន AFF Futsal ​

  • 2019-06-21 03:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Downtown ​របស់​កម្ពុជា ​នឹង​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ​ថៃ Chonburi ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ AFF Futsal Championship 2019 ​នៅ​ថ្ងៃ​ស្អែក​នេះ​។

ក្រុម Downtown Sport

ក្រុម Downtown ​របស់​កម្ពុជា​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល B ​ក្រោយ​ពី​ពួកគេ​ឈ្នះ​ Melaka United ​ក្នុង​លទ្ធផល ​៥-៤ ​និង​បន្ដ​មក​ចាញ់​ក្រុម MIU FC ​របស់​មីយ៉ាន់ម៉ា ​៩-៣។ ​ខណៈ​ដែល​ខាង​ពូល A ​ឯ​ណោះ​វិញ ​ក្រុម Chonburi ​របស់​ថៃ​ឈរ​លេខ​១ ​និង​ក្រុម​ Sanvinest Sanatech Khanh Hoa ​របស់​វៀតណាម​លេខ​២។ តាល​លទ្ធផល​នេះ ​ក្រុម​កម្ពុជា Downtown ​ត្រូវ​ប៉ះ​ក្រុម​លេខ​១​ពូល A Chonburi ​និង​ក្រុម MIU FC ​ប៉ះ​ក្រុម Sanvinest ​របស់​វៀតណាម។ ការ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក។

ក្រុម Chonburi ថៃ

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី