- 2019-06-15 02:55:54
- បាល់ទាត់
ផ្លូវការ! ច្រឹង ពលរដ្ឋ ចែកផ្លូវជាមួយ Buriram និងមានក្លឹបថ្មីក្រៅប្រទេសទាក់ទង
- 2019-06-15 02:55:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ! ច្រឹង ពលរដ្ឋ ចែកផ្លូវជាមួយ Buriram និងមានក្លឹបថ្មីក្រៅប្រទេសទាក់ទង
ចន្លោះមិនឃើញ
កីឡាករ ច្រឹង ពលរដ្ឋ បានប្រកាសជាផ្លូវការហើយ ចំពោះការចែកផ្លូវជាមួយក្លឹប Buriram United របស់លីគកំពូលថៃ ដោយសារតែខ្លួនមានបញ្ហារបួស។
ពលរដ្ឋ បាននិយាយដូច្នេះថា៖ “ខ្ញុំបាទ និងក្លឹបបាល់ទាត់ BURIRAM UNITED បានឈានទៅដល់ការចែកផ្លូវគ្នាហើយ ដោយសារតែបញ្ហាពេលនោះរបួសខ្ញុំនៅមិនទាន់ជាសះស្បើយ ស្របពេលដែលក្លឹប Buriram គេចាប់ផ្ដើមប្រមូលផ្តុំ និងចាប់ផ្តើមលីគប្រទេសថៃ ។ ក្នុងពេលបច្ចុប្បន្នក៏មានក្លឹបមួយចំនួននៅក្រៅប្រទេសក៏បានទាក់ទងក្នុងការយកខ្ញុំទៅចូលរួម ប៉ុន្តែខ្ញុំនឹងជំរាបជូននៅពេលព័ត៌មានច្បាស់ការ ”។