• 2019-06-05 10:38:30
  • បាល់ទាត់

Klopp ប្រកាស​ថា​ កីឡាករ​ ២​រូប​ នឹង​ដើរ​ចេញ​ពី​ក្លឹប​ Liverpool

  • 2019-06-05 10:38:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Liverpool លោក Jurgen Klopp បាន​ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ Daniel Sturridge និង​ខ្សែ​ការពារ​ស្លាប​អេស្ប៉ាញ Alberto Moreno នឹង​ចែក​ផ្លូវ​គ្នា​ជាមួយ Liverpool ស្រប​ពេល​ដែល​កុងត្រា​របស់​ពួក​គេ​ផុត​សុពលភាព។

លោក​ Klopp បាន​និយាយ​ថា​៖ " ពាក្យ​ដែល​សំខាន់​សម្រាប់​និយាយ​ទៅ​កាន់​កីឡាករ​ឆ្នើម​ទាំង​ ២ រូប​នេះ​គឺ 'អរគុណ' '' ។

លោក​បាន​លើក​ពី​គុណសម្បត្តិ​របស់​កីឡាករ​ទាំង​ពីរ​រូប​ថា Moreno ជា​មនុស្ស​បត់បែន​តាម​កាលៈទេសៈ និង​លេង​ពោរពេញ​ដោយ​ឆន្ទៈ ចំណែក​ឯ Sturridge វិញ សក្ដិសម​នឹង​ទទួល​បាន​ជា​ឈ្មោះ​ថា​ កីឡាករ​អស្ចារ្យ​ក្នុង​ Liverpool ដោយ​គេ​បាន​ជួយ​ក្លឹប​ក្នុង​ពេល​ដែល​កំពុង​កសាង​កម្លាំង​ ហើយ​គ្រាប់​បាល់​ខ្លះ​ ពិត​ជា​សំខាន់​សម្រាប់​ក្លឹប។

Klopp បាន​បន្ត​ថា​៖ " ពួក​យើង​នឹង​នឹក​ពួក​គេ​ ហើយ​ពួក​គេ​ចាកចេញ​ជា​ ជើងឯក​ទ្វីប​អឺរ៉ុប " ។

Daniel Sturridge លេង​បាន​ ១៦០​ប្រកួត និង​រក​គ្រាប់​បាល់​បាន ៦៧​គ្រាប់ គ្រប់​កម្មវិធី​របស់​ក្លឹប​ តាំង​ពី​ចូល​រួម​ជាមួយ​ Liverpool នៅ​ឆ្នាំ២០១៣ ចំណែក​ Alberto Moreno វិញ មក​មួយ​ឆ្នាំ​បន្ទាប់ និង​លេង​បាន ១៤១​ប្រកួត​ គ្រប់​កម្មវិធី​របស់​ក្លឹប៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី