- 2019-06-04 10:41:55
- បាល់ទាត់
យុវតី ស៊ីផ្លែ៖ បាល់ទាត់ជួយឲ្យខ្ញុំក្លាហាន ហ៊ានក្រោកឈរប្រឈម និងការគំរាមកំហែង
- 2019-06-04 10:41:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវតី ស៊ីផ្លែ៖ បាល់ទាត់ជួយឲ្យខ្ញុំក្លាហាន ហ៊ានក្រោកឈរប្រឈម និងការគំរាមកំហែង
ចន្លោះមិនឃើញ
កីឡាការិនីវ័យ១៣ឆ្នាំ ស៊ីផ្លែ លើកពីគុណសម្បត្តិនៃការលេងបាល់ទាត់ និងសារប្រយោជន៍មួយចំនួនបន្ទាប់ពីរូបគេបានចូលរួមក្នុងកម្មវិធី “កម្មវិធីកីឡាដើម្បីផ្លាស់ប្រែជីវិតខ្ញុំ” ដែលរៀបចំដោយក្រុមហ៊ុនស្មាត និងអង្គការទស្សនៈពិភពលោក កាលពីថ្ងៃទី១ មិថុនា ២០១៩ កន្លងទៅនេះ។
យុវតី ស៊ីផ្លែ បានឲ្យដឹងថា វិស័យបាល់ទាត់ គឺជួយឲ្យកីឡាការិនីរូបនេះមានសុខភាពល្អ មានស្មារតីរឹងមាំ មានទំនុកចិត្តលើខ្លួនឯង ក្លាហាន ក៏ដូចជាហ៊ានក្រោកឈរតតាំង និងការគំរាមកំហែងនានាផងដែរ។ ចំណែកលោក លោក សាយ សារិន ប្រធានផ្នែកគ្រប់គ្រងប្រចាំអង្គការទស្សនៈពិភពលោក បានឲ្យដឹងថា ហេតុផលបានជាបង្កើតកម្មវិធីខាងលើនេះឡើង គឺដើម្បីជំរុញក្នុងការទំនាក់ទំនង និងគាំទ្រដល់យុវជន ដែលងាយរងគ្រោះបំផុត។ កម្មវិធីនេះដើម្បីជួយពួកគេ ក្នុងការបង្កើតនូវទំនាក់ទំនងជាវិជ្ជមាននៅជុំវិញខ្លួន និងជួយឲ្យពួកគាត់ទទួលបាននូវជំនាញជីវិតសំខាន់ៗ។ ជំនាញទាំងនោះនឹងជួយដល់ពួកគាត់មានការអភិវឌ្ឍក្នុងជីវិត និងជួយដល់ការសម្រេចចិត្តត្រឹមត្រូវ ពិសេសដើម្បីកាត់បន្ថយអាកប្បកិរិយាដែលនាំឲ្យពួកគាត់ជួបនូវបញ្ហាផ្សេងៗ។
លោក Anthony Perkins នាយកផ្នែកសេវាកម្មឌីជីថល នៃក្រុមស្មាត អាស្យាតា ខូអិលធីឌី បាន មានប្រសាសន៍ថា៖ “មិនត្រឹមតែជាប្រភពនៃលំហាត់ប្រាណ និងសុខភាពប៉ុណ្ណោះទេ កីឡាបាល់ទាត់ជួយ យុវជន ក្នុងការកសាងមិត្តភាព ដោយពុំមានការរើសអើង និងលើកទឹកចិត្តដល់ការធ្វើការងារជាក្រុម។ ក្រោយ ការសហការគ្នាបង្កើតកម្មវិធីរយៈពេល៣ឆ្នាំកន្លងមកនេះ លោកមានការ ជឿជាក់ថា “កម្មវិធីកីឡាដើម្បីជីវិតខ្ញុំ” បានភ្ជាប់ទំនាក់ទំនងរវាងយុវជន និងយុវតីរាប់ពាន់នាក់ យ៉ាងជោគជ័យ ដោយបង្កើតនូវសកម្មភាពស្ថាបនា និងជំនាញដ៏ចាំបាច់ជាច្រើនដែលពួកគាត់ត្រូវការ សម្រាប់ការកសាងអនាគតតាមរយៈកីឡា។ ពួកលោកសង្ឃឹមថា កម្មវិធីនេះនឹងបន្តបង្កើតនូវផលវិជ្ជមានទៅលើយុវជនកម្ពុជា ឲ្យបានច្រើនជាងនេះទៀត ពិសេសយុវជនដែលងាយរងគ្រោះបំផុត។
“កម្មវិធីកីឡាដើម្បីផ្លាស់ប្រែជីវិតខ្ញុំ” នឹងបន្តចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពជីវិតរបស់យុវជន តាមរយៈការផ្ដល់នូវជំនាញផ្សេងៗ ដើម្បីជួយពង្រឹងនូវទេពកោសល្យ និងសមត្ថភាពរបស់ពួកគាត់។ ការប្រកួតបាល់ទាត់ថ្នាក់ជាតិរៀបចំឡើងដើម្បីបង្កើត និងពង្រឹងនូវទំនាក់ទំនង ក៏ដូចជាចំណងមិត្តភាពរវាង យុវជនដែលងាយរងគ្រោះបំផុត។ លើសពីនេះទៅទៀត វាជួយជំរុញ និងលើកទឹកចិត្តរបស់យុវជន ក្នុងការបន្ត អភិវឌ្ឍខ្លួនឯងផ្ទាល់ ក៏ដូចជាចូលរួមអភិវឌ្ឍន៍ក្នុងសហគមន៍។
នេះជាលើកទី៣ហើយនៃការបង្កើត “កម្មវិធីកីឡាដើម្បីផ្លាស់ប្រែជីវិតខ្ញុំ”។ កម្មវិធីនេះដែរប្រព្រឹត្តិកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១៩ នៅឯក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលមានយុវជនចូលរួមចំនួន ២៦០នាក់។ ក្នុងនោះយុវតីចំនួន ១៣០នាក់ គឺជាសមាជិកក្នុងក្លឹបមកពីបណ្ដាខេត្តចំនួន១៣ នៅក្នុងប្រទេសកម្ពុជា៕