- 2019-06-03 07:52:35
- បាល់ទាត់
ត្រូវឬខុស? រូបភាព Henderson ដាក់ជើងលើពាន UCLទទួលរងការរិះគន់ថា មិនឲ្យតម្លៃ
- 2019-06-03 07:52:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវឬខុស? រូបភាព Henderson ដាក់ជើងលើពាន UCLទទួលរងការរិះគន់ថា មិនឲ្យតម្លៃ
ចន្លោះមិនឃើញ
Liverpool បានយកឈ្នះ Spurs ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League គ្រងជើងឯកជាលើកទី៦ក្នុងប្រវត្តិសាស្ត្រកាលពីយប់ថ្ងៃសៅរ៍។ គ្រាប់បាល់របស់ Mohamed Salah និង Origi បានបញ្ចប់ការរងចាំរបស់ពេល១៤ឆ្នាំរបស់ Liverpool ក្នុងការគ្រងពានលំដាប់កំពូលរបស់អឺរ៉ុបមួយនេះ។
នៅថ្ងៃបន្ទាប់កីឡាករ Liverpool ទាំងអស់ រួមទាំងអ្នកចាត់ការ Jurgen Klopp និង Jordan Henderson បានត្រលប់មកកាន់តំបន់ Merseyside វិញ ដែលជាកន្លែងពួកគេចំណាយពេល៦ម៉ោងដើម្បីហែពាន។ មុនមកដល់ទីក្រុង Liverpool ក្នុងដំណើរតាមជើងយន្តហោះកីឡាករមួយចំនួនបានបង្ហោះរូបនិងវីដេអូដើម្បីអបអរ ខណៈ Henderson បានថតរូបមួយសន្លឹកដាក់ជើងលើពាន UCL។
ក្រោយរូបនេះលេចឡើងលើបណ្ដាញសង្គម ស្រាប់តែមានការបញ្ចេញមតិអវិជ្ជមានចំពោះកាយវិការរបស់ Henderson។ ក្នុងចំណោមមតិរិះគន់ទាំងអស់បុរសម្នាក់សរសេរថា៖ "ដកជើងយើងរបស់អ្នកឯងចេញពីពានភ្លាម រីករាយពួកយើងបានឈ្នះវា ប៉ុន្តែបង្ហាញការគោរពខ្លះមក"។ ចំណែកម្នាក់ទៀតសរសេរថា៖ "មិនគួរដាក់ជើងលើពានទេ។ ត្រូវតែបង្ហាញការគោរព"។
រឿងហេតុដូចគ្នានេះទើបតែកើតឡើងលើ ឈុតយុវជនរបស់ប្រទេសកូរ៉េខាងត្បូងដែលត្រូវ សមាគមបាល់ទាត់ទីក្រុង Chengdu របស់ប្រទេសចិន ដកហូតពាន Panda Cup ក្រោយពីលេចមានរូបភាព ដែលបង្ហាញពីឥរិយាបថមិនសមរម្យ នៅពេលអបអរ៕