• 2019-05-27 07:03:46
  • បាល់ទាត់

ក្រុម ​Down Town ​ស្វែង​រក​អ្នក​ជួយ​ឧបត្ថម្ភ ​ចេញ​ទៅ​ប្រកួត AFF Futsal ​នៅ​ថៃ​ តំណាងកម្ពុជា​

  • 2019-05-27 07:03:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Down Town Sport ​របស់​កម្ពុជា ​កំពុង​ស្វែង​រក​អ្នក​ជួយ​ឧបត្ថម្ភ ​ក្នុង​ការ​ចេញ​ទៅ​ប្រកួត​ពាន​រង្វាន់ AFF Futsal Championship 2019 ​នៅ​ប្រទេស​ថៃ។

​ក្រុម​ Down Town Sport ​បាន​ឈ្នះ​ពាន​រង្វាន់​ជើង​ឯក​លីគ​ហ្វូត​សាល​កម្ពុជា​ ឆ្នាំ​២០១៨​ កន្លង​ទៅ។ ​ក្នុង​នាម​ជា​ម្ចាស់​ជើង​ឯក​នេះ ​ពួកគេ​នឹង​ត្រូវ​ចូល​លេង​ពាន AFF Futsal ​ទៀត​នៅ​ឯ​ប្រទេស​ថៃ ​ដែល​មាន​ក្រុម​ចូល​រួម​៦​ក្រុម។ ក្រុម​តំណាង​កម្ពុជា​នេះ ស្ថិត​នៅ​ពូល B ​ជាមួយ​ក្រុម Imperial ​របស់​មីយ៉ាន់ម៉ា ​និង​ក្រុម Melaka United ​របស់​ម៉ាឡេស៊ី។

លោក ហ៊ល សុភ័ក្ត្រ

សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​តំណាង​ជាតិ​នេះ​ដែរ ​ក្រុម Down Town ​កំពុង​ជួប​បញ្ហា​ខ្លះ ត្បិត​អី​ពួកគេ​ត្រូវ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់ ​និង​កា​ចាយវាយ​ជា​ច្រើន​ទៀត ​ពេល​ទៅ​ប្រកួត​នៅ​ឯ​ក្រៅ​ស្រុក​នេះ។ ​លោក ហ៊ល សុភ័ក្ត្រ ​អ្នក​ចាត់ការ​ក្រុម​មួយ​នេះ​បាន​បញ្ជាក់​ថា​លោក​ទទួល​បាន​ការ​ផ្គត់ផ្គង់​ពី​ខាង​ប្រធាន​ក្លឹប​ដែរ ប៉ុន្តែ​ការ​ចំណាយ​មុន​ចេញ​ទៅ​ប្រកួត ​និង​ពេល​ទៅ​ប្រកួត​នោះ​ក៏​ច្រើន​ដែរ។ ដូច្នេះ​ទើប​ប្រកាស ​ស្វែង​រក​ដៃ​គូ​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​ចេញ​ទៅ​​ប្រកួត​នេះ។

អ្នក​ចាត់ការ​ខាង​លើ​បាន​បញ្ជាក់​ថា​ការ​ចំណាយ​ពេល​ចេញ​ទៅ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​នេះ ប្រហែល​ជា​២​ម៉ឺន​ដុល្លារ។ ខាង​ក្រុម​របស់​លោក​មាន​លទ្ធផល​ភាព​ចំណាយ​បាន​ខ្លះ ​ប៉ុន្តែ​ក៏​នៅ​ខ្វះ​ខាត​ច្រើន​ទៀត​ដែរ ព្រោះ​ក្រុម​មិន​មាន​ចំណូល​ឡើយ។ មួយ​វិញ​ទៀត ​ការ​ប្រកួត​ក្នុង​ស្រុក​នា​រដូវ​កាល​នេះ​ក៏​ស្ងាត់​ទៀត៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី