• 2019-05-10 03:20:23
  • បាល់ទាត់

វឌ្ឍនាកា​ និង​ចន្ថាប៊ីន​ ត្រូវធ្វើការធ្ងន់យប់នេះជួយក្លឹបរកកៅអីវគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup​

  • 2019-05-10 03:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ PKNS FC ដែល​ជា​ទ្រនំ​របស់​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ ចាន់ វឌ្ឍនាកា និង​​ ក្លឹប​ Terrengganu របស់​កីឡាករ​ខ្មែរ-បារាំង​ ធារី ចន្ថាប៊ីន​ ត្រូវ​ធ្វើ​ការ​ធ្ងន់​​​ក្នុង​ជើង​ទី​២​​យប់​ថ្ងៃ​សុក្រ​នេះ​​​ដើម្បី​ស្វែង​រក​កៅអី​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​ FA Cup របស់​ម៉ាឡេស៊ី។

ចាន់ វឌ្ឍនាកា (រូបថត៖ PKNS FC)

កាល​ពី​ជើង​ទី​១​  PKNS FC បាន​ចាញ់​ Kedah ដោយ​លទ្ធផល​១-៣ នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន។ ពេល​​នោះ​​កីឡាករ​ Koxuaev របស់​ PKNS FC ​ទទួល​បាន​កាត​ក្រហម​​នៅ​វគ្គ​ទី​១​ ប៉ុន្តែ​នៅ​វគ្គ​ទី​២​​ក្រុម​ដែល​មាន​គ្នា​តែ​១០​នាក់​បាន​បំបែក​ពងមាន់​ដើម្បី​តាម​ពី​​ក្រោយ​ ១-៣ បន្ទាប់​ពី​ត្រូវ​ក្រុម​ភ្ញៀវ​នាំ​មុខ​ ៣-០ នៅ​វគ្គ​ទី​១។ យប់​នេះ​នៅ​ក្រៅ​ដី​ PKNS FC ត្រូវ​ការ​ឈ្នះ​​ដោយ​លទ្ធផល​ ២-០​ ឡើង​ទើប​អាច​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ប៉ុន្តែ​បើ​លទ្ធផល​ខុស​​ពី​ ២-០ ​គឺ​មាន​​​ការ​ប្រែ​ប្រួល​​ផ្សេង។

ធារី ចន្ថាប៊ីន (រូបថត៖ Terengganu Football Club)

ជា​មួយ​គ្នា​នេះ​ដែរ​ ក្លឹប​របស់​កីឡាករ​កម្ពុជា​ ធារី ចន្ថាប៊ីន​ Terrengganu ត្រូវ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​ក្រុម​ខ្លាំង​ Pahang ​ដើម្បី​ស្វែង​រក​កៅអី​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែរ។ កាល​ពី​ជើង​ទី​១ Terrengganu លេង​ក្នុង​ផ្ទះ​​ខ្លួន​ឯង​ឈ្នះ​ Pahang ២-១ ដូច្នេះ​មាន​ទំនុក​ចិត្ត​ខ្ពស់​​ក្នុង​ការ​លេង​ជើង​ទី​២​យប់​នេះ។

អ្នក​គាំទ្រ​ខ្មែរ​ទៅ​គាំទ្រ ចាន់ វឌ្ឍនាកា​ដល់ទី​លាន​ប្រទេស​ម៉ាឡេស៊ី (រូបថត៖ PKNS FC)

ការ​ប្រកួត​ទាំង​ពីរ​គូ​នឹង​ធ្វើ​ឡើង​វេលា​ម៉ោង​៩​យប់​នៅ​ប្រទេស​ម៉ាឡេស៊ី​ ត្រូវ​នឹង​ម៉ោង​៨​យប់​នៅ​កម្ពុជា៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី