• 2019-05-06 12:42:42
  • បាល់ទាត់

Klopp ​បញ្ជាក់​ច្បាស់​ៗ​ថា Salahនឹង​គ្មាន​វត្តមាន​លេង​ប៉ះ Barca ទេ

  • 2019-05-06 12:42:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Liverpool លោក Jurgen Klopp បាន​លើកឡើង​ប្រាប់​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ UEFA Champions League ថា ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​កីឡាករ​ Mohamed Salah នឹង​មិន​មាន​វត្តមាន​លេង​ប៉ះ​នឹង​ Barcelona នៅ​ Anfield ទេ។

លោក​បាន​និយាយ​ថា​៖ " Salah មិន​អាច​លេង​ទេ​នៅ​ថ្ងៃ​ស្អែក​ គេ​កំពុង​តែ​ព្យាបាល​របួស​ តែ​គេ​មិន​អាច​លេង​បាន​ទេ​ " ។

Salah បាន​រង​របួស​ក្បាល​ កាល​ពី​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Newcastle នៅ​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។ ក្រៅ​ពី​កីឡាករ​អេហ្ស៊ីប​នេះ ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ​ Roberto Firmino ​ក៏​មិន​មាន​វត្តមាន​ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប​កាតាឡាន់ Barcelona ដែរ​ ដោយ​សារ​តែ​រូប​គេ​បាន​រង​របួស​ក្រលៀន​ ពេល​ប៉ះ​ Newcastle។

Liverpool នឹង​បើកទ្វារ​កីឡាដ្ឋាន Anfield ស្វាគមន៍​ក្លឹប​ Barcelona ក្នុង​ប្រកួត​ជើងទី២ នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League នៅ​យប់​ថ្ងៃ​អង្គារ ម៉ោង​២​រំលង​អធ្រាត្រ (ម៉ោង​នៅ​កម្ពុជា)៕

អាន​បន្ត​៖

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី