• 2019-04-11 04:28:08
  • បាល់ទាត់

ជេរ​ម៉ែ​អាជ្ញា​កណ្ដាល​ថ្ងៃ​មុន Costa ​អាច​ជាប់​ពិន័យ​​ឈរ​ក្រៅ​ទីលាន ៨​ប្រកួត​

  • 2019-04-11 04:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Diego Costa ​នឹង​ត្រូវ​ជាប់​ពិន័យ​៨​ប្រកួត ដោយសារ​តែ​រឿង​ជេរ​ម៉ែ​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Barcelona ​ក្នុង​ពាន​រង្វាន់ La Liga ។

Costa ​បាន​កាត​ក្រហម​នៅ​នាទី​២៨ ​ក្រោយ​ពី​ប្រើ​ពាក្យ​មិន​សមរម្យ (ជេរ​ម៉ែ) ​អាជ្ញាកណ្ដាល​ Gil Manzano។ ​ចំពោះ​ពាក្យ​សម្ដី​ទាំង​នោះ ​ខ្សែ​ប្រយុទ្ធ​មុខ​ចាស់​រូប​នេះ ​ត្រូវ​ទទួល​បាន​កាត​ក្រហម បណ្ដេញ​ចេញ​ពី​ទីលាន​ភ្លាម​ៗ​តែ​ម្ដង ​ហើយ​ការ​ប្រកួត​នោះ​ក៏​ក្រុម FC Barcelona ​យក​ឈ្នះ Atletico Madrid ​បាន​ក្នុង​លទ្ធផល ២-០ ​ដែរ។

ក្រោយ​ពី​ធ្វើ​ការ​ពិនិត្យ​មក​នេះ ​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ ​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​ទេ ប៉ុន្តែ​ប្រភព​ស្និទ្ធ​នឹង​សហព័ន្ធ​នេះ​បាន​បង្ហើប​ថា Costa ​អាច​ជាប់​ពិន័យ​ដល់​៨​ប្រកួត។ ៤​ប្រកួត​ចំពោះ​កាយ​វិការ​មិន​សមរម្យ ​និង​៤​ប្រកួត​ទៀត​ចំពោះ​ការ​ប្រមាថ​មើល​ងាយ​ដល់​អាជ្ញាកណ្ដាល។ ស្រប​ពេល​ពាន​រង្វាន់ La Liga ​សល់​ត្រឹម​៧​ប្រកួត​ទៀត​ចប់ ​នោះ​បើ​ពិន័យ​ប៉ុណ្ណឹង​មែន Costa ​នឹង​ត្រូវ​អវត្តមាន​រហូត​ចប់​រដូវ​កាល​ហើយ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី