• 2019-04-02 02:52:41
  • បាល់ទាត់

មាស ចាន់ណា៖ ​លេង​នៅ​អូឡាំពិក ជា​ទឹក​ដី​នាំ​សំណាង​ដល់​ណាហ្គាវើល​

  • 2019-04-02 02:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក មាស ចាន់ណា ​គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល ​បាន​និយាយ​ថា​ការ​លេង​នៅ​ទឹក​ដី​ពហុ​កីឡដ្ឋាន​ជាតិ ​នឹង​ធ្វើ​ឱ្យ​ក្រុម​លោក​ងាយ​ស្រួល ​ហើយ​ជា​កន្លែង​នាំ​សំណាង​ថែម​ទៀត។

ក្រុម​ណាហ្គាវើល ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ខ្លាំង ​Tampines Rovers ​របស់​ក្រុម​សិង្ហបុរី ​នៅ​ម៉ោង​៥​ល្ងាច​នេះ ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​តាម​ពូល​ពាន​រង្វាន់ AFC Cup ។ មុន​ការ​ប្រកួត​នេះ​ឈាន​មក​ដល់ ​លោក មាស ចាន់ណា ​គ្រូ បង្វឹក​ក្រុម​ណាហ្គាវើល ​បាន​បញ្ជាក់​ថា​នេះ​ជា​ការ​ប្រកួត​សំខាន់​ដែល​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់ ប៉ុន្តែ​ជាក់​ស្ដែង​ក្រុម​របស់​សិង្ហបុរី​មួយ​នេះ​ក៏​ខ្លាំង​ដែរ ដូច្នេះ​នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​ល្ងាច​នេះ​ស្វិតស្វាញ​មិន​ខាន។

យ៉ាងណាមិញ ​លោក​ក៏​មើល​ឃើញ​ថា​ការ​លេង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​នឹង​ជួយ​ណាហ្គា​ច្រើន​ដែរ ​ព្រោះ​កីឡដ្ឋាន​នេះ​ជា​​កីឡដ្ឋាន​នាំ​សំណាង​ដល់​ក្រុម​របស់​លោក។ មួយ​វិញ​ទៀត ​ទីលាន​នេះ​ក្រុម​ណាហ្គាវើល​ក៏​លេង​ច្រើន ​និង​សម​ទៅ​ហើយ។

នេះ​ជា​ការ​ប្រកួត​ទី​៣​ក្នុង​ការ​សន្សំ​ពិន្ទុ​ពូល F ​ដោយ​២​ប្រកួត​កន្លង​មក ​បើក​ឆាក​ក្រុម​ណាហ្គាវើល​ចាញ់​ក្រុម Hanoi ​ក្នុង​លទ្ធផល ​១០-០ ​បន្ទាប់​មក​ឈ្នះ​ក្រុម Yangon ​វិញ ​ក្នុង​លទ្ធផល ២-១។ បច្ចុប្បន្ន​ឈរ​នៅ​លេខ​៣ ​មាន​៣​ពិន្ទុ ​ស្រប​ពេល​ក្រុម Tampines Rovers ​ឈរ​លេខ​២ ​មាន​៤​ពិន្ទុ ​និង​ក្រុម Hanoi ​មាន​៤​ពិន្ទុ​ដែរ​ឈរ​នៅ​លេខ​១៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី