• 2019-03-25 07:36:39
  • បាល់ទាត់

ប្រុស​ម៉ៅ ​Marinus ​បាន​កាត​ក្រហម​ពេល​ចប់​ការ​ប្រកួត ​ក្រោយ​ឈ្លោះ​ជាមួយ​កីឡាករ​វៀតណាម​

  • 2019-03-25 07:36:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ​របស់​ឥណ្ឌូណេស៊ី ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម ​១-០ ​ក្នុង​ការ​ប្រកួត​ទី​២ ​នា​វគ្គ​ជម្រុះ ​តាម​ពូល​ពាន​រង្វាន់ ​AFC U23 Championship។

ក្នុង​ការ​ប្រកួត​នោះ​ដែរ ​គេ​សង្កេត​ឃើញ​ខ្សែ​ប្រយុទ្ធ​លេខ​៣​​របស់​ក្រុម​ឥណ្ឌូណេស៊ី ដែល​ធ្លាប់​មាន​បញ្ហា​ជាមួយ​កីឡាករ​កម្ពុជា ​ដោយ​មិន​ព្រម​ចាប់​ដៃ​គ្នា​នោះ ​ទទួល​បាន​កាត​ក្រហម​នៅ​ចប់​ការ​ប្រកួត​ទៅ​ហើយ។ ​ការ​បាន​កាត​នោះ​ដែរ ​ក្រោយ​ពី​រូបគេ​បាន​ប៉ះ​ពាក្យ​សម្ដី​ជាមួយ​កីឡាករ​វៀតណាម ​ហើយ​និយាយ​មិន​សមរម្យ​ជាមួយ​អាជ្ញាកណ្ដាល​ដើម្បី​តវ៉ា​ ទើប​បាន​ជា​លោក​អាជ្ញាកណ្ដាល​សម្រេច​ចិត្ត​ដក​កាត​លឿង​ឱ្យ​តែ​ម្ដង ​ដែល​ជា​កាត​លឿង​ទី​២​ក្នុង​ការ​ប្រកួត ស្មើ​នឹង​កាត​ក្រហម។

ក្រោយ​ពី​បាន​កាត​នោះ​ហើយ ​កីឡាករ​ដែល​អ្នក​គាំទ្រ​នៅ​កម្ពុជា​និយម​ហៅ​ថា​ប្រុស​ម៉ៅ​នោះ ​បាន​បង្ហាញ​ទឹក​មុខ​សើច​ដាក់​អាជ្ញាកណ្ដាល​ទៀត ​ប៉ុន្តែ​មិន​បាន​ចាប់​ដៃ​គ្នា​នោះ​ទេ ពេល​ដែល​គេ​ដើរ​ចាប់​ដៃ​ពេល​ចប់​ការ​ប្រកួត​។ មិន​ចាប់​ដៃ​នោះ មិនមែន​តែ​មិន​ចាប់​ដៃ​កីឡាករ​វៀតណាម​ឡើយ ដោយ​សូម្បី​តែ​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​ក៏​កីឡាករ Marinus ​មិន​ចាប់​ដែរ។

បរាជ័យ​២​ប្រកួត​នេះ ​ក៏​បាន​សម្រេច​ឱ្យ​ឥណ្ឌូណេស៊ី ​មិន​បាន​ឡើង​ទៅ​វគ្គ​បន្ដ​ទៀត​ទេ ​ក្នុង​ការ​ប្រកួត AFC U23 Championship ​នៅ​ឆ្នាំ​ក្រោយ​នេះ។ ​ពួកគេ​នៅ​សល់​១​ប្រកួត​ទៀត ​បិទ​ពូល​គឺ​ប៉ះ​ក្រុម​ប្រ៊ុយណេ​នៅ​ថ្ងៃ​ស្អែក​នេះ៕

ប្រភព៖ Football Channel ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី