• 2019-03-12 13:38:34
  • បាល់ទាត់

De Bruyne បង្ហើប​ថា​ខ្លួន​ធ្លាប់​គាំទ្រ​ក្លឹប​ដែល​ជា​គូប្រជែង​របស់​ Man City

  • 2019-03-12 13:38:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ខ្សែ​បម្រើ​ក្លឹប​ Manchester City កីឡាករ​ Kevin De Bruyne បាន​ទម្លាយ​ប្រាប់​ទស្សនាវដ្ដី​ Match of the Day ថា​ ខ្លួន​ធ្លាប់​បាន​គាំទ្រ​ក្លឹប​ Liverpool កាល​ពី​ក្មេង​។

កីឡាករ​បែលហ្សិក​រូប​នេះ​បាន​លើកឡើង​ថា​៖ " ខ្ញុំ​ធ្លាប់​ជា​អ្នក​គាំទ្រ​ Liverpool។ គ្រួសារ​ខ្ញុំ​ពេល​នោះ​រស់​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ក៏​ជា​អ្នក​គាំទ្រ​ Liverpool ដែរ " ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា​៖ " ខ្ញុំ​ស្រលាញ់​ Michael Owen ណាស់​ ព្រោះ​អី​ខ្ញុំ​ពី​ក្មេង​មាន​មាឌ​តូច​ណាស់ ហើយ​ក៏​មាន​ល្បឿន​លឿន​ដែរ។ ខ្ញុំ​ក៏​ធ្លាប់​ប្រៀបធៀប​ខ្លួន​ខ្ញុំ​នឹង​រូប​គាត់​ទៀត​ផង​។ ខ្ញុំ​ក៏​ចូលចិត្ត​ Zidane និង​ Ronaldinho ព្រោះ​កីឡាករ​ទាំង​នេះ​ជា​កីឡាករ​ពោរពេញ​ដោយ​ភាព​ប៉ិនប្រសប់​ " ។

ក្នុង​ពេល​នេះ​ដែរ​ ក្លឹប​ Manchester City និង​ក្លឹប​ Liverpool កំពុង​តែ​ប្រកៀកប្រកិត​គ្នា​យ៉ាង​ខ្លាំង​នៅ​លើ​តារាង​ Premier League ដោយ​ក្លឹប​ Manchester City កំពុង​ស្ថិត​នៅ​កំពូល​តារាង​ និង​មាន​ ៧៤​ពិន្ទុ ចំណែក​ឯ​ក្លឹប​ Liverpool នៅ​លេខ ២ និង​មាន ៧៣​ពិន្ទុ៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី